អគ្គិភ័យនៅអាកាសយានដ្ឋានអន្តរជាតិក្រុង Cape Townរបស់អាហ្វ្រិកខាងត្បូង នាថ្ងៃអង្គារនេះ បានបង្អាក់ដល់ជើងហោះហើរអន្តរជាតិ និងក្នុងស្រុក បើទោះបីជាក្រុមហ៊ុនរដ្ឋដែលគ្រប់គ្រងអាកាសយានដ្ឋានមួយនេះ និយាយថា អគ្គិភ័យត្រូវបានពន្លត់រួចហើយក៏ដោយ ។
ក្រុមហ៊ុនអាកាសយានដ្ឋានអាហ្វ្រិកខាងត្បូង(ACSA)និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជាការប្រុងប្រយ័ត្នទុកជាមុន ការចាកចេញអន្តរជាតិ ត្រូវបានផ្អាកបណ្តោះអាសន្ន ហើយជើងហោះហើរអន្តរជាតិដែលហោះចូលមក ត្រូវបានបង្វែរទិសដៅហោះហើរ ។ ក្រុមហ៊ុនបាននិយាយប្រាប់អ្នកដំណើរថា ជើងហោះហើរក្នុងស្រុកមួយចំនួន ត្រូវបានពន្យាពេល ។
ក្រុមហ៊ុន ACSA និយាយក្នុងសេចក្តីថ្លែងការណ៍សរសេរជាលាយលក្ខណ៍អក្សរថា អាកាសយានដ្ឋានអន្តរជាតិក្រុង Cape Town សូមបញ្ជាក់ដល់អ្នកដំណើរទាំងអស់ថា អគ្គិភ័យបានកើតឡើងនៅលើដីនៃអាកាសយានដ្ឋាន ។ អគ្គិភ័យ ត្រូវបានពន្លត់រួចហើយ ហើយអ្នកដំណើរទាំងអស់ បុគ្គលិក ហើយនិងអ្នកដំណើរមានសុវត្ថិភាព ។
ទីក្រុង Cape Town គឺជាទីក្រុងទេសចរណ៍ដ៏ពេញនិយមមួយ ហើយអាកាយដ្ឋាននៅក្នុងទីក្រុងមួយនេះ ក្លាយជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតទី ២នៅអាហ្វ្រិកខាងត្បូង ៕