អ៊ីស្រាអែលគំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលលីបង់ បើក្រុមហេសបូឡាចូលរួមក្នុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់

2026/02/25 03:12:42 am        68


មន្ត្រីជាន់ខ្ពស់លីបង់ ២រូប បាននិយាយនៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា ប្រទេសអ៊ីស្រាអែលបានផ្ញើសារដោយប្រយោលថា ខ្លួននឹងវាយប្រហារលីបង់យ៉ាងខ្លាំងក្លា ដោយកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមទាំងអាកាសយានដ្ឋាន ក្នុងករណីដែលក្រុមហេសបូឡាចូលរួមក្នុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់។

ទាំងការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងប្រធានាធិបតីលីបង់មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងនេះ។

រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជុំទី៣ នៅថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីហានិភ័យនៃការផ្ទុះជម្លោះយោធា រវាងគូសត្រូវទាំង២។

អ៊ីស្រាអែល បានផ្ដល់ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើក្រុមប្រដាប់អាវុធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងអំឡុងសង្គ្រាម កាលពីឆ្នាំ២០២៤ ដោយបានសម្លាប់មេដឹកនាំ គឺលោក Hassan Nasrallah រួមជាមួយយុទ្ធជនរាប់ពាន់នាក់ និងបំផ្លាញឃ្លាំងអាវុធភាគច្រើនរបស់ក្រុមនេះ។

ក្រុមហេសបូឡា ដែលជាមូស្លីមនិកាយ Shia ត្រូវបានបង្កើតឡើងដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ក្នុងឆ្នាំ ១៩៨២។ លោក Naim Qassem មេដឹកនាំថ្មីរបស់ក្រុមហេសបូឡា បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីខែមុនថា ក្រុមនេះ «មិនឈរនៅកណ្ដាលឡើយ» ក្នុងអំឡុងពេលមានការប្រឈមមុខដាក់គ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ហើយថា ខ្លួន «គឺជាគោលដៅនៃការឈ្លានពានដែលអាចកើតមាននាពេលខាងមុខ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm