ប្រជាកសិករស៊ែប៊ីរាប់ពាន់នាក់ នាំគ្នាបិទផ្លូវសំខាន់ៗនៅទូទាំងប្រទេសនាថ្ងៃអង្គារនេះ ដើម្បីទាមទារឧបត្ថម្ភធនខ្ពស់ជាងមុន និងការពារការនាំចូលថោក ស្របពេលដែលប្រាក់ចំណូលអ្នកស្រែចម្ការជួបវិបត្តិ ដោយសារការចំណាយលើផលិតកម្មខ្ពស់ ហើយតម្លៃទំនិញរបស់ពួកគេចុះថោក ។
បាតុកម្មបានចាប់ផ្តើមកាលពីរយៈពេល ២សប្តាហ៍មុន ហើយបានរីករាលដាលពាសពេញប្រទេស ក្នុងនោះការបិទផ្លូវភាគច្រើន ត្រូវបានគេរំពឹងថា នឹងចំណាយពេលច្រើនម៉ោង បង្អាក់ដល់ការធ្វើចរាចរណ៍នៅតាមបណ្តោយផ្លូវសំខាន់ៗ ៤២ខ្សែ ។
ការទាមទាររបស់កសិករ រួមមានការឧបត្ថម្ភធនខ្ពស់ជាងមុន ការរឹតត្បិតបណ្តោះអាសន្ន ឬពន្ធលើការនាំចូលផលិតផលកសិកម្មមួយចំនួន ដូចជាទឹកដោះគោ និងសាច់ជ្រូកបរទេសតម្លៃថោក ហើយនិងការទូទាត់ប្រាក់លឿនជាងមុន ។
នៅទីក្រុង Bogatic ដែលជាទីក្រុងតូចមួយស្ថិតនៅភាគខាងលិចទីក្រុង Belgrade ត្រាក់ទ័រតុបតែងដោយទង់ជាតិ បានបិទផ្លូវប្រសព្វសំខាន់ ។ កសិករនិយាយថា ការបិទផ្លូវនេះនៅតែបន្ត រហូតដល់ការទាមទាររបស់ពួកគេឈានដល់ ៕