ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា បឹង ២កន្លែងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងបំភាយកាបូលដែលជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ នៅជុំវិញតំបន់ដីលិចទឹក ដែលអាចបង្កជាការគំរាមកំហែងមួយដល់ស្ថិរភាពអាកាសធាតុ ។
យោងតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ETH Zurich ដែលបានចុះផ្សាយការរកឃើញរបស់ពួកគេនៅលើកាសែត Nature Geoscience បានឲ្យដឹងថា តំបន់ដីលិចទឹកត្រូពិក ដែលដើរតួយ៉ាងសំខាន់ចំពោះបទប្បញ្ញត្តិអាកាសធាតុ ត្រូវបានសន្មត់ថា រក្សាកាបូនរបស់វាឲ្យមានសុវត្ថិភាពដែលបានស្តុកអស់រយៈពេលរាប់សហសវត្សរ៍មកហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ETH Zurich បានរកឃើញថា ជាង ៤០ភាគរយនៃការបំភាយឧស្ម័នការបូនឌីអុកស៊ីតនៅបឹង Mai Ndombe និងបឹង Tumba ចេញពីដីលិចទឹកបុរាណ ដែលមានអាយុកាលជាង ៣ពាន់ឆ្នាំមកហើយ ។
លោក Travis Drake គឺជាអ្នកនិពន្ធឈានមុខគេមួយរូប និយាយថា ពួកយើងមានការភ្ញាក់ផ្អើលខ្លាំងណាស់ ពេលរកឃើញថា កាបូនបុរាណបំភាយតាមបឹងបែបនេះ ។
ចំណែកឯ លោក Matti Barthel គឺជាសហអ្នកនិពន្ធនិយាយដែរថា អាងស្តុកកាបូន បានលេច ហេតុដូច្នេះហើយ កាបូនបុរាណ ត្រូវតែរត់ចេញបែបនេះហើយ ។
គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើចំនួនកាបូនប៉ុន្មានដែលបំភាយចេញពីតំបន់ដីលិចទឹកចូលទៅក្នុងបឹង ។
ក្រុមអ្នកស្រាវជ្រាវ និយាយថា បាតុភូតនេះ អាចធ្វើឲ្យបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ទៅ ឬផ្លាស់ប្តូរការប្រើប្រាស់ដី ដូចជាការប្រើក្លាយព្រៃឈើទៅជាដីដាំដុះដែលបង្កើនស្ថានភាពគ្រោះរាំងស្ងួតកាន់តែខ្លាំង ៕