អង្គការ UNESCO ប្រចាំប្រទេសកម្ពុជា​បញ្ជាក់​ជំហរ​សហការ​បន្ថែម​ទៀត​ជាមួយ​ក្រសួង​ទេសចរណ៍​ដើម្បីអភិវឌ្ឍទេសចរណ៍វប្បធម៌-បេតិកភណ្ឌ និងចាត់ទុកទេសចរណ៍​ជាមូលបទ​សំខាន់​មួយ​សម្រា​ប់ព្រឹត្តិការណ៍​អបអរសាទរខួបទី៧៥ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា

2026/02/25 05:16:39 pm        266

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាសក្តានុពលដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏ខ្លាំងក្លាដែលកម្ពុជាមាន។

កិច្ចពិភាក្សា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសដល់ក្រសួងទេសចរណ៍លើការចុះបញ្ជីបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ដោយបានលើកឡើងពីភាពជោគជ័យរបស់ទីក្រុងបាត់ដំបងដែលជាប់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ ព្រមទាំងពិចារណាលើការគាំទ្រខេត្តផ្សេងៗ នាពេលអនាគត ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារ ដោយផ្តោតលើការអភិរក្សតម្លៃសកលដ៏អស្ចារ្យឱ្យបានគង់វង្ស និងឋិតឋេរ សម្រាប់ជាគោលដៅទេសចរណ៍បេតិកភណ្ឌ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Flavio Bonetti និងសហការីរបស់អង្គការសហប្រជាជាតិ UNESCO ប្រចាំកម្ពុជា ចំពោះការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍រហូតមកក្នុងការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ប្រកបដោយចីរភាព ស្របតាមស្តង់ដាអន្តរជាតិ និងបរិបទជាក់លាក់របស់កម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្ត និងគ្រោងអនុវត្តនានា ដែលជាចំណែកសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំការគាំទ្របន្ថែមពី UNESCO ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាពិសេស និងបន្ទាន់គឺប្រាសាទព្រះវិហារ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើជំនួយបច្ចេកទេសដល់ក្រសួងទេសចរណ៍ ក្នុងការចុះបញ្ជីទីក្រុងកំពត ទីរួមខេត្តក្រចេះ និងខេត្តរតនគិរីក្នុងបណ្តាញទីក្រុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ព្រមទាំងការបញ្ចូលវិស័យទេសចរណ៍ជាមូលបទសំខាន់មួយក្នុងអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិក UNESCO របស់កម្ពុជា នាឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ UNESCO តាំងពីឆ្នាំ១៩៥១ ដែលគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេល ៧៥ឆ្នាំ ហើយក៏ជាខួបលើកទី៣៥ នៃការបើកការិយាល័យ UNESCO ប្រចាំកម្ពុជាឡើងវិញនាឆ្នាំ១៩៩១៕

អត្ថបទដែលទាក់ទង

កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/09/21 06:56:07 pm        1
NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
2026/09/21 06:41:28 pm        1
អាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
2026/09/21 06:36:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន KCNA៖ កូរ៉េខាងជើងបញ្ជាក់​ថា ទណ្ឌកម្មថ្មីមិនអាចរារាំងការអភិវឌ្ឍរបស់ខ្លួនបានឡើយ

2026/09/21 07:22:19 pm
​អ៊ីស្រាអែលបាន​វាយប្រហារតាមអាកាស និងបាញ់ផ្លោង លើ​តំបន់ជាច្រើន នៅភាគខាងត្បូង​លីបង់
2026/09/21 07:01:14 pm
​ប្រធានាធិបតីអ៊ីរ៉ង់ធ្វើដំណើរទៅកាន់បុរីញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ
2026/09/21 06:59:08 pm
​កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/09/21 06:56:07 pm
​NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
2026/09/21 06:41:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm