ប្រមុខការទូតកម្ពុជាបកអាក្រាតទង្វើឈ្លានពានរំលោភសិទ្ធិពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

2026/02/25 06:43:15 pm        269

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបកអាក្រាតទង្វើឈ្លានពាន មិនគោរបច្បាប់អន្តរជាតិ និង​មិន​គោរព​សិទ្ធិ​មនុស្សរបស់កងទ័ពថៃ ដែលបានឈ្លានពាន បាញ់ប្រហារ រំលោភសិទ្ធិពលរដ្ឋកម្ពុជា ក្នុង​សង្គ្រាមចំនួនពីរលើកកន្លងមក កាលពីពីខែកក្កដា និងនៅខែធ្នូ ឆ្នាំ២០២៥ ចំពោះមុខ សម័យ​ប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងប្រាប់ សម័យប្រជុំលើកទី៦១ នៃ​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ថា នៅពេល​ដែល​យើង​កំពុង​ពង្រឹង​វឌ្ឍនភាព​ផ្ទៃក្នុង និងការអភិវឌ្ឍរបស់យើង ប្រតិបត្តិការយោធាថៃ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៥ ​និងចុងឆ្នាំ២០២៥ បានពង្រីកទៅតំបន់ព្រំដែនជាច្រើន ដែលបណ្តាល​ឱ្យ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរសម្រាប់ប្រជាជនស៊ីវិលរបស់យើង ផលវិបាកដែលធ្លាក់​ចូល​ទៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សនេះ។

ឯកឧត្តមប្រមុខការទូតកម្ពុជា បានថ្លែងថាបទឈប់បាញ់​លើកទីពីរ​ដែល​សម្រេច​បាន​កាល​ពី​ចុង​ឆ្នាំ​២០២៥​ នៅតែមាន ប៉ុន្តែនៅមានភាពផុយស្រួយ។ ចាប់តាំងពីពេលនោះមក ទីតាំងយោធា​ត្រូវ​បាន​បង្កើត​ឡើងលើសពីទីតាំងដែលថៃធ្លាប់អះអាង ហើយចូលមកក្នុងទឹកដីកម្ពុជា។

ឯកឧត្តមបានបន្តថា នៅក្នុងភូមិមួយចំនួនតាមព្រំដែនដែលថៃកាន់កាប់ មានជន​ស៊ីវិល​ត្រូវ​បាន​បណ្តេញ​ចេញ​ពីផ្ទះដោយបង្ខំ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ​យោធាថៃ​ត្រូវ​បាន​សាង​សង់​ហើយផ្លូវចូលត្រូវបានបិទដោយលួសបន្លា និងទូកុងតឺន័រ រារាំងការវិលត្រឡប់​ប្រកប​ដោយ​សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលកម្ពុជា ដែលបំពាន​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំងពីរ។

ឯកឧត្តមប្រមុខការទូតកម្ពុជាបានបញ្ជាក់បន្ថែមថា កម្រិតអរិភាពខ្ពស់នៅពេលនោះ ដោយ​មាន​ជន​ភៀស​សឹកជិត ៦៥ ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ។ នាពេលបច្ចុប្បន្ននេះ ជនភៀសសឹក​ប្រមាណ ​៨ម៉ឺននាក់នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេបាន។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្គត់ធ្ងន់ថា ក្នុងអំឡុងពេលនេះ កម្ពុជាបាន​បង្ហាញ​ពី​ការអត់ធ្មត់ជាទីបំផុត និងស្មារតីទទួលខុសត្រូវខ្ពស់តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ការធា​នាបន្តនូវសេវាសំខាន់ៗសម្រាប់ជនភៀសសឹករបស់ខ្លួន និងបន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​បទ​ឈប់​បាញ់ និងការសន្ទនាដោយសន្តិវិធី ដើម្បីវិលទៅរកភាពប្រក្រតីវិញ។ ការការពារ​សិទ្ធិ​មនុស្ស​ គឺមិនអាចបំបែកចេញពីសន្តិភាពបានទេ។

ក្នុងឱកាស​នោះ ប្រមុខការទូតកម្ពុជា បន្តអំពាវនាវទៅភាគីថៃ ត្រូវគោរពឱ្យបានពេញលេញ និង​អនុវត្ត​ដោយស្មោះត្រង់លើកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយការដក​កង​កម្លាំងខ្លួន​ចេញ​ពី​ទឹក​ដី​កម្ពុជា​ ដែលវត្តមានរបស់កងកម្លាំងថៃនេះ គឺជាឧបសគ្គ​ចម្បង​ចំពោះ​ការ​វិល​ត្រឡប់​របស់​ជន​ស៊ីវិល​ទៅ​កាន់លំនៅឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងអំពាវនាវ​ឱ្យដោះស្រាយ​ជម្លោះ​ដោយស​ន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង និងត្រូវប្រើប្រាស់ច្បាប់អន្តរជាតិ និង​ច្បាប់មនុស្សធម៌អន្តរជាតិ។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា មានតែតាមរយៈ​ការ​ប្រកា​ន់​ខ្ជាប់​បែប​នេះ​ទេ​ទើប​ប្រជាជន​ប្រទេស​ទាំង​ពីរ​រស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm