លោកប្រធានាធិបតី Donald Trump បានរិះគន់សេចក្ដីសម្រេចរបស់តុលាការកំពូលដែលបានលុបចោលពន្ធនាំចូលរបស់លោកថា «ជារឿងគួរឲ្យសោកស្តាយ» ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំ (State of the Union address)របស់លោក។

ក្រោយមក លោក Trump បានហៅតួនាទីរបស់តុលាការកំពូលនៅក្នុងសេចក្តីសម្រេចនេះថាជា «ការចូលរួមដ៏គួរឲ្យសោកស្តាយ»។
លោក Trump បានថ្លែងទៅកាន់ប្រជាជាតិប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការកំពូលបានសម្រេចប្រឆាំងនឹងពន្ធនាំចូលភាគច្រើនរបស់លោកឆ្នាំក្នុងឆ្នាំ២០២៥ ដែលត្រូវបានអនុម័តក្រោមច្បាប់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ។

ទោះបីជាមានឧបសគ្គចំពោះរបៀបវារៈសេដ្ឋកិច្ចរបស់លោក ដែលលោកបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក៏ដោយ លោក Trump បាននិយាយថា លោកមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីទេ ទោះបីជាលោកបានប្រើពន្ធនាំចូលដែលត្រូវបានលុបចោលជាឧបករណ៍ចរចាចម្បងរបស់លោកក៏ដោយ ព្រោះប្រទេសដទៃទៀតពេញចិត្តនឹងកិច្ចព្រមព្រៀងដែលបានធ្វើឡើងរហូតមកដល់ពេលនេះ។

ភ្លាមៗបន្ទាប់ពីសេចក្ដីសម្រេចរបស់តុលាការ លោកTrump បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីដាក់ពន្ធសកល១០% ក្រោមមាត្រា១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤។ លោកក៏បានអួតសរសើរពីគោលនយោបាយសេដ្ឋកិច្ចសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកផងដែរ៕