រុស្ស៊ីចោទអ៊ុយក្រែនថា ចង់បង្កើតអាវុធនុយក្លេអ៊ែរ ដោយមានជំនួយពីអង់គ្លេសនិងបារាំង ប៉ុន្តែទីក្រុងគីវ បដិសេធ

2026/02/25 07:25:09 pm        119

រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែន កាលពីថ្ងៃអង្គារ (២៤ កុម្ភៈ) ថា កំពុងតែព្យាយាមទទួលបានអាវុធនុយក្លេអ៊ែរដោយមានជំនួយពីចក្រភពអង់គ្លេស និងបារាំង ជាអ្វីដែលទីក្រុងគីវ បានច្រានចោលថាជា «ការភូតកុហកដ៏ផ្ដេសផ្ដាសមិនសមហេតុផល»។

លោក Heorhii Tykhyi អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់សារព័ត៌មានរ៉យទ័រថា៖ ក្រុមមន្ត្រីរុស្ស៊ី ដែលល្បីល្បាញដោយសារកំណត់ត្រាភូតភរដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ កំពុងតែព្យាយាមបង្កើតរឿងផ្ដេសផ្ដាស «ដ៏កខ្វក់» ដដែលៗម្តងទៀត។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «អ៊ុយក្រែនបានបដិសេធការអះអាងមិនសមហេតុផលបែបនេះរបស់រុស្ស៊ី ច្រើនដងមកហើយពីមុនមក ហើយឥឡូវនេះ អ៊ុយក្រែនសូមបដិសេធជាផ្លូវការម្តងទៀត។ អ៊ុយក្រែនសូមជំរុញឱ្យសហគមន៍អន្តរជាតិរួមគ្នាបដិសេធ និងថ្កោលទោសគ្រាប់បែកព័ត៌មានដ៏កខ្វក់របស់រុស្ស៊ី»។

នៅមុននោះ ចារកម្មសម្ងាត់បរទេស (SVR) របស់រុស្ស៊ី ចោទប្រកាន់ដោយមិនផ្តល់ភស្តុតាងថា អង់គ្លេស និងបារាំង កំពុងរៀបចំផ្គត់ផ្គង់ធាតុផ្សំ និងបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរឱ្យអ៊ុយក្រែន ដោយសម្ងាត់។ 

អ្នកនាំពាក្យក្រសួងការបរទេសបារាំងនិយាយថា ការចោទប្រកាន់នេះគឺជា «ការបំភ្លៃព័ត៌មានយ៉ាងច្បាស់ក្រឡែត»។ អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា «ពុំមានការពិតទាល់តែសោះចំពោះរឿងនេះ»។ កាលពីមុន លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានរិះគន់ការសម្រេចចិត្តរបស់ទីក្រុងគីវ ក្នុងការបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែរអតីតសម័យសូវៀតរបស់ខ្លួន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយមិនទទួលបានការធានាសន្តិសុខត្រឹមត្រូវ និងជាប់ចំណងផ្លូវច្បាប់។ ទោះយ៉ាងនេះក្ដី អ៊ុយក្រែនតែងនិយាយថា ខ្លួនមិនស្វះស្វែងបង្កើតអាវុធនុយក្លេអ៊ែរឡើងវិញទេ ហើយគោរពសន្ធិសញ្ញាអន្តរជាតិទាំងអស់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm