ការសម្អាតសំរាមក្នុងទឹកទន្លេ នឹងពង្រីកវិសាលភាពនៅតាមទន្លេទូទាំងប្រទេសកម្ពុជា

2022/03/22 09:20:12 pm        1.4 K

ភ្នំពេញ៖ ការសម្អាតសំរាមចេញពីទឹកទន្លេ គឺនឹងពង្រីកវិសាលភាពរបស់ខ្លួន ទៅតាមបណ្ដាខេត្តដែលមានទន្លេទូទាំងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់អង្គការ River Ocean Cleanup ជាអង្គការមួយដែលបានផ្ដួចផ្ដើម យុទ្ធនាការជាមួយ Everwave សហការជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ។

យុទ្ធនាការសម្អាតទឹកទន្លេនេះ គឺបានចាប់ផ្ដើមតាំងពីថ្ងៃទី ១៨ ខែមីនា ក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ។ ការសម្អាតនេះ ធ្វើឡើងដោយក្រុមហ៊ុន Everwave GmbH និងអង្គការ River Ocean Cleanup របស់អល្លឺម៉ង់ ​ដោយប្រើប្រាស់ ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មី ដែលមានសមត្ថភាព​ប្រមូលសំរាម បានចំនួន ២០តោនក្នុងមួយថ្ងៃ។

ពាក់ព័ន្ធនឹងការសម្អាតសំរាមចេញពីទឹកទន្លេនេះ លោក នូ សុវណ្ណ នាយកប្រត្តិបត្តិអង្គការ RiverOcean Cleanup លើកឡើងថា ផ្តោតសំខាន់លើការប្រមូលសំរាមចេញពីទន្លេមេគង្គ ​ទន្លេសាប និងទន្លេបាសាក់ឲ្យអស់ ដោយមិនផ្តោតទៅលើទំងន់ទំហំ រឺរយៈពេលនោះទេ ជាពិសេសគឺនឹងបន្តសំអាតសំរាមក្នុងទន្លេនៅទូទាំងប្រទេស។

រយៈពេលប៉ុន្មានថ្ងៃនៃការប្រមូលសំរាមក្នុងទឹកទន្លេនេះ លោកលើកឡើងថា​ក្រុមការងារកំពុង​ប្រមូល​សំរាមចេញពីទន្លេបាសាក់ ​ដែលមានសំរាមជាច្រើនលាយឡំគ្នា ដោយមានទាំងសំរាម​ដែល​បោះចោលជាច្រើនឆ្នាំ ​និងសំរាមបោះចោលថ្មីៗផងដែរ។ ​សំរាមមួយចំនួនធំ ​បានលិចដល់បាត​ទន្លេបង្កជាផលលំបាកក្នុងការប្រមូល​ ហើយចំពោះសំរាមដែលប្រមូលចេញពីទឹកទន្លេ គឺ​យក​កែឆ្នៃប្រើប្រាស់ឡើងវិញ​ និង​បញ្ជូនសំរាមដែល​មិនអាច​កែច្នៃ​ទៅ​មជ្ឈមណ្ឌល​ញែកសំរាម។

ពាក់ព័ន្ធនឹងយុទ្ធនាការប្រមូលសំរាមពីទឹកទន្លេនេះ​ ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ ​លើកឡើងថា ​រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ក៏មាន​គោលបំណងចង់ពង្រីកវិសាលភាព ការ​សម្អាតសំរាមក្នុងទន្លេទៅទីតាំងទេសចរណ៍ ​និងទីបណ្ដាខេត្តផ្សេង​ដែលមានប្រភពទឹក ដើម្បី​សម្អាត​ទីក្រុងរបស់យើងឱ្យស្អាត​ ជាគោល​ដៅទេសចរណ៍ស្អាត​ ស្របតាមយុទ្ធនាការប្រឡង​ប្រណាំង​ទីក្រុង​ស្អាត។

ទន្ទឹមនឹងការព្យាយាមសម្អាតសំរាមក្នុងទឹកទន្លេនេះ ​ឯកឧត្តមអ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏លើកឡើងឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបក្នុងការ​គ្រប់គ្រងសំរាម ធ្វើឱ្យគោល​ដៅ​ទេសចរណ៍​មាន​ភាពស្អាត៕អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm