ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានទទួលស្គាល់ថា ខ្វះការគាំទ្រចំពោះការធានាសន្តិសុខដែលបានគ្រោងទុករបស់លោកចំពោះទីក្រុងគីវ ក្នុងចំណោមដៃគូនៅក្នុង «សម្ព័ន្ធភាពនៃឆន្ទៈ»។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន AFP។

លោក ម៉ាក្រុង បានអំពាវនាវដល់សមាជិកនៃសម្ព័ន្ធភាពនេះ ឲ្យ«ដកការជំទាស់របស់ពួកគេ» ប្រឆាំងនឹងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន «ដើម្បីធ្វើឲ្យផែនការនៃវិធានការនេះ មានភាពសាមញ្ញ»។

ទីភ្នាក់ងារនេះ បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តអ្វីគ្រប់យ៉ាងដែលយើងបានព្រមព្រៀងគ្នាតាមកាលវិភាគ ដើម្បីឲ្យផែនការទាំងនេះជំរុញទំនុកចិត្ត»។
លោក ម៉ាក្រុង ក៏បានហៅការជំរុញទំទុកចិត្តនេះថា សំខាន់ណាស់ក្នុងការបន្តការចរចាសន្តិភាព ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ បាននិយាយថា លោក «មានការសង្ស័យអំពីការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀង ដ៏ឆាប់រហ័សមួយ»។
នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយថា លោកមិនបានឃើញឥស្សរជនដែលមានឆន្ទៈនៅអឺរ៉ុប ដែលនឹងធ្វើការដើម្បីដំណោះស្រាយប្រកបដោយចីរភាព នៅអ៊ុយក្រែននោះទេ៕