អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវពលរដ្ឋជឿរាជរដ្ឋាភិបាល ក្នុងការស្ដារសន្តិភាព និងដោះស្រាយបញ្ហាព្រំដែន

2026/02/25 10:18:11 pm        231

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជឿជាក់​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការស្ដារនូវសន្តិភាពឡើងវិញ និង​ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ឲ្យបានចប់រួចរាល់ ដើម្បី​ឲ្យ​ពលរដ្ឋ​រស់​នៅ​ដោយ​ភាព​សុខសាន​ដូចមុន ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីកាត់ឬសសីម៉ាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅ​វត្ត​ត្រពាំង​ឱប ស្ថិតក្នុងស្រុកភ្នំស្រួច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានការនិមន្ត រួមទាំង​មាន​ការ​ចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសជាតិកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារ ត្រូវបានជម្លៀស និងបាត់បង់លំនៅដ្ឋាន ហើយបន្តរស់នៅភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព ។

ឯកឧត្តមបានបន្តថា តែក្នុងកាលៈទេសៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំក្នុងការស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិវិញ ពិសេស គឺប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ ។

ជាមួយនេះ ពាក់ព័ន្ធនឹងសមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នៅក្នុងវត្តទក្ខិណាវ័ន្ត (ហៅវត្តត្រពាំងឱប) ដែលបានកាត់ឬសសីមា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលខិតខំដឹកនាំប្រទេសឲ្យមានការរីកចម្រើន ហើយមានចំណងដៃបន្តបន្ទាប់ ចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ស្រុកភ្នំស្រួច សម្រាប់បូជា គោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ជាក់ស្ដែងដូចសមិទ្ធផលទាំងអស់នេះ ។

ឯកឧត្តមបានបន្ថែមថា មួយវិញទៀត ប្រទេសកម្ពុជាក្រោមការដឹកនាំតាំងពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនឈានឡើង ។

គួរបញ្ជាក់ថា វត្តទក្ខិណាវ័ន្តហៅវត្តត្រពាំងឱប គឺជាវត្តគណៈមហានិកាយ ស្ថិតនៅក្នុងត្រពាំងឱប ឃុំមហាសាំង មានអាយុកាលជាង១០០ឆ្នាំ មកហើយ តែត្រូវបានរងការបំផ្លិចបំផ្លាញទៅវិញ ក្នុងរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវរងការខូចខាត ខ្ទិចខ្ទីទាំងស្រុង ។ តែក្រោមការដឹកនាំរបស់ព្រះចៅអធិការគ្រប់ជំនាន់ បានខិតខំគៀងគ និងចូលរួមពីពុទ្ធសាសនិកគ្រប់ទិសទី បានធ្វើឱ្យសមិទ្ធិផលក្នុងវត្តនេះ មានការរីកចម្រើនឡើងវិញ មានព្រះវិហារដ៏ធំដែលលេចរូបរាងឡើង មានតម្លៃជិត៥០ម៉ឺនដុល្លារ និងបានកំពុងដាក់កាត់ឬសសីម៉ា ដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះ៕ អត្ថបទ បាន សុខរិទ្ធិ






អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm