កងកម្លាំងរុស្ស៊ីបាញ់ឡើងលើអាកាសបំបែកក្រុមបាតុករក្នុងទីក្រុង Kherson របស់អ៊ុយក្រែន​

2022/03/22 09:24:08 pm        3.0 K

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ចន្ទ​បាន​សាទរ​ក្រុម​អ្នកតវ៉ា​នៅក្នុង​ទីក្រុង​ Kherson ​ត្រូវបាន​ចូលកាន់​កាប់​ក្នុង​ភាព​ក្លាហាន​របស់​ពួកគេ​ បន្ទាប់ពី​បាន​ប្រឈម​មុខ​ទៅ​នឹង​ទាហាន​រុស្ស៊ី​ដែល​បាន​ប្រើប្រាស់​កាំភ្លើង​ ដើម្បី​បំបែក​បាតុកម្ម​។​

​ក្នុង​ពេល​កើតហេតុកងកម្លាំង​រុស្ស៊ី​បាន​បាញ់​ឡើងលើ​អាកាស និង​បាន​បោក​គ្រាប់​បែកផ្សែង​ទៅលើ​ក្រុមបាតុករ​ដែល​កំពុងស្រែ​កថា ទៅ​ប្រទេស​អ្នក​វិញ​។​ ទីក្រុង Kherson កាលពី​ដើមខែ​នេះ​បានក្លាយ​ជាទី​ក្រុង​ធំ​ដំបូង​គេ ដែល​ធ្លាក់ចូល​ក្នុងការ​វាយលុករបស់​រុស្ស៊ី​។ ថ្លែង​នៅក្នុង​សន្ទរកថា​តាម​វីដេអូកាលពី​យប់​ថ្ងៃ​ចន្ទ លោក Zelenskyy និយាយថា យើង​បានឃើញ​ទាហាន​ស៊ីឈ្នួល​បាញ់សម្លាប់មនុស្ស​ដោយ​សេរី គឺជា​ទាសករ​នៃការឃោសនាដែលជំនួស​ឲ្យ​មនសិការរបស់​ពួកគេ​។​

​លោក Zelenskyy និយាយថា សង្គ្រាម​បានប្រែក្លាយ​ប្រជាជន​អ៊ុយ​ក្រែ​ន​ធម្មតា​ឲ្យ​ទៅជា​វីរបុរស ហើយ​សត្រូវ​មិន​ជឿ​ថា​វា​ជា​រឿង​ពិត​នោះទេ ខណៈ​មិនចាំបាច់​រៀបចំ​ការតស៊ូ​។ អង្គភាព​សេវា​ទំនាក់ទំនង និង​ព័ត៌មាន​ពិសេស​រដ្ឋ​អ៊ុយ​ក្រែ​នបានចេញ​ផ្សាយ​វីដេអូ​កាលពី​ថ្ងៃ​ចន្ទ បង្ហាញ​ពី​ប្រជាជន​កំពុង​រត់​ចេញពី​ទីលាន​សេរីភាព​ក្នុង​ទីក្រុង Kherson ក្នុងពេល​មាន​សំឡេងបំផ្ទុះគ្រាប់​បែកផ្សែង និង​ការបាញ់​កាំភ្លើង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm