អ្នកនយោបាយមានសុទិដ្ឋិនិយមថាបេសកកម្មការទូតរបស់សម្តេចធិបតីនឹងមានប្រយោជន៍ចំពោះបញ្ហាព្រំដែន

2026/02/25 03:34:57 pm        129

មេដឹកនាំគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា បានបង្ហាញ​នូវសុទិដ្ឋិនិយម​ចំពោះ​បេសកកម្ម​ការ​ទូតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅអាម៉េរិក និងអឺរ៉ុប ថាជាបេសកកម្ម​ដ៏​សំខាន់​ដែល​នឹង​នាំ​ប្រយោជន៍ដល់ ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ BTV ថា ដំណើរ​ទស្សន​កិច្ច​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក គឺទទួល​បាន​ជោគជ័យ​យ៉ាង​ធំ​ធេង​សម្រាប់​ប្រទេសកម្ពុជា ដោយសារសម្តេចបាន​នាំ​យក​បញ្ហា​ថៃ​រំលោភ​បំពាន​បូរណភាព​ទឹក​ដី​កម្ពុជា​ឲ្យ​ពិភពលោកបានដឹងឮ។

ឯកឧត្តមបានកោតសរសើរអំពីបេសកកម្មភាពការទូតរបស់សម្តេចធិបតីនៅលើឆាកអន្តរជាតិ ដើម្បី​នាំយកការពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រាប់ពិភពលោក ដើម្បី​ស្វះ​ស្វែងរក​ការ​គាំទ្រ​លើ​ផ្នែក​ច្បាប់​អន្តរជាតិ។

សូមជម្រាបថា បេសកកម្មការទូតដ៏សកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រៅប្រទេស​គឺ​ដើម្បី​ផល​ប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ សម្តេចធិបតី កំពុង​បំពេញ​បេសក​កម្ម​ការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ ចប់ពីសហរដ្ឋអាម៉េរិក សម្តេច​បាន​អញ្ជើញ​ដល់​ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុង​ការ​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​​កំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការ​សហ​ប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និង​អនុ​ប្រធាន​កាកបាទក្រហមអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមានដូចជា ប្រធានា​ធិបតីទីម័រឡេស្តេជាដើម៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

អ្នកដំណើរសាទរចំពោះការត្រួសត្រាយផ្លូវជុំវិញផ្សារដើមគរចាស់បានស្អាតឡើងវិញលែងរំខានដល់ការធ្វើចរាចរណ៍
2026/02/25 04:26:37 pm        1
កម្ពុជាផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២
2026/02/25 04:21:22 pm        1
កម្ពុជាកំពុងខិតខំបង្កើតសម្ព័ន្ធមិត្តជាច្រើន ដើម្បីបើកចំហជើងមេឃលើវិស័យអាកាសចរណ៍
2026/02/25 04:15:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនភៀសខ្លួនសូម៉ាលីប្រឈមភាពក្រីក្រ និងអស្ថិរភាពនៅទីក្រុងអាដែន ប្រទេសយេម៉ែន

2026/02/25 06:26:53 pm
​រយៈពេលច្រើនខែក្រោយទឹកជំនន់ អ្នករស់រានឥណ្ឌូនេស៊ីខកចិត្តចំពោះការឆ្លើយតបយឺតយ៉ាវរបស់អាជ្ញាធរ
2026/02/25 06:24:48 pm
​អ៊ីរ៉ង់បដិសេធការអះអាងអំពីមីស៊ីល និងនុយក្លេអ៊ែរ ក្រោយលោក Trump ចោទថា មានមហិច្ឆតាអាក្រក់
2026/02/25 06:22:37 pm
​មេដឹកនាំប្រឆាំងអ៊ីស្រាអែល គាំទ្រការពង្រីកទឹកដីឲ្យ«កាន់តែទូលំទូលាយ តាមដែលអាចធ្វើទៅបាន»
2026/02/25 06:10:00 pm
​UNSC ដាក់ទណ្ឌកម្មមេបញ្ជាការ ៤រូបនៃកងកម្លាំង RSF របស់ស៊ូដង់ ពាក់ព័ន្ធអំពើឃោរឃៅនៅទីក្រុង al-Fashir
2026/02/25 06:06:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/24 09:53:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/22 01:29:53 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/25 06:51:59 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/24 12:56:55 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am