ជនជាតិអាមេរិក ៦៨ភាគរយ និយាយថា លោក Trump កំណត់អាទិភាពខុស

2026/02/25 11:45:08 pm        47

ការស្ទង់មតិម្ដងហើយម្ដងទៀត បង្ហាញថា ជនជាតិអាមេរិកកាន់តែច្រើនឡើងៗ មានក្ដីបារម្ភថា ប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ ចំពោះបញ្ហាសំខាន់បំផុតរបស់ប្រទេសឡើយ ដោយនេះជាកង្វល់ដ៏ស្ងាត់ស្ងៀមដែលគ្របដណ្ដប់លើសុន្ទរកថាប្រចាំឆ្នាំរបស់លោក កាលយប់ថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦)។

ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ CNN ដែលចេញផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ បានរកឃើញថា ភាគរយនៃជនជាតិអាមេរិក ដែលនិយាយថា ប្រធានាធិបតីផ្តោតលើរឿងខុស បានកើនឡើងដល់ជិត ៧០ភាគរយ ពោលគឺឡើងពីកម្រិត ៥៥ភាគរយ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។

ភាគច្រើននៃអ្នកបោះឆ្នោតវ័យក្មេង អ្នកឯករាជ្យ និងអ្នកបោះឆ្នោតមិនមែនជនជាតិស្បែកស ជាក្រុមអ្នកបោះឆ្នោតសំខាន់ៗដែលបានជួយឲ្យលោក Trump ជាប់ឆ្នោតឡើងវិញ និយាយថា ប្រធានាធិបតីមិនផ្តោតលើបញ្ហាសំខាន់បំផុតរបស់ប្រទេសនោះឡើយ។

បើយោងតាមការស្ទង់មតិមួយដែលធ្វើឡើងកាលពីសប្តាហ៍មុនដោយស្ថាប័ន ABC News/Washington Post/Ipsos បានឲ្យដឹងថា បើទោះជាជនជាតិអាមេរិក ៤៧ភាគរយ យល់ស្របលើការដោះស្រាយរបស់លោក Trump ជុំវិញបញ្ហាព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកក៏ដោយ ក៏មានតែ ៤០ភាគរយប៉ុណ្ណោះ ដែលយល់ស្របលើគោលនយោបាយអន្តោប្រវេសន៍ផ្សេងទៀតរបស់លោក។ ចំនួននោះ គឺជាការធ្លាក់ចុះ ១០ភាគរយ គិតចាប់តាំងពីលោកឡើងកាន់តំណែង។

ហើយជាមួយគ្នានេះ មានតែ ៣៤ភាគរយនៃជនជាតិអាមេរិកប៉ុណ្ណោះ ដែលយល់ស្របលើការដោះស្រាយបញ្ហាពន្ធរបស់លោក Trump ទោះបីជាលោកកំពុងមានចំណាត់ការស្វែងរកមធ្យោបាយនានា ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃទី២០ ខែកុម្ភៈ ដែលបានបដិសេធសេចក្តីសម្រេចជាច្រើនក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm