ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និយាយថា ប្រទេសជប៉ុនជំទាស់យ៉ាងខ្លាំងចំពោះការផ្អាកកិច្ចចរចាសន្ធិសញ្ញាសន្តិភាពទ្វេភាគីរបស់ប្រទេសរុស្ស៊ី។ វិធានការធ្វើឡើងបន្ទាប់ពីសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃចន្ទថា ក្រសួងនឹងមិនបន្តកិច្ចសន្ទនាជាមួយប្រទេស ដែលប្រកាន់ជំហរអមិត្តយ៉ាងច្បាស់លាស់ចំពោះប្រទេសរុស្ស៊ី។
ទីក្រុងតូក្យូបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Kishida នៅថ្ងៃអង្គារនេះបានចាត់ទុកវិធានការរបស់ទីក្រុងមូស្គូថា មិនអាចទទួលយកបាន។ លោកនិយាយថា ស្ថានភាពបច្ចុប្បន្នគឺជាលទ្ធផលនៃការវាយលុករបស់រុស្ស៊ី។ លោក Kishida និយាយថា បំណងរបស់ប្រទេសជប៉ុនក្នុងការដោះស្រាយបញ្ហាដែនដីជាមួយរុស្ស៊ី និងដោះស្រាយសន្ធិសញ្ញាសន្តិភាពគឺនៅតែមិនផ្លាស់ប្ដូរ។
ប្រទេសជប៉ុន និងរុស្ស៊ីមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដោយសារបញ្ហាទឹកដីជុំវិញកោះចំនួន៤ ដែលត្រូវគេស្គាល់ជាដែនដីភាគខាងជើងប្រទេសជប៉ុន។ ប្រទេសរុស្ស៊ីគ្រប់គ្រងកោះ ខណៈប្រទេសជប៉ុនអះអាង។ រដ្ឋាភិបាលជប៉ុនអះអាងកោះទាំងនេះ ជាផ្នែកនៃដើមកំណើតរបស់ដែនដីជប៉ុន ដែលខ្លួននិយាយថា កោះទាំងនេះត្រូវបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីសង្គ្រាមលោកលើកទី២៕
អត្ថបទ៖ ប៊ុនថន