លោក Zelenskiy និយាយថា អ្នកចរចាអ៊ុយក្រែន នឹងជួបជាមួយក្រុមអាមេរិក នៅថ្ងៃព្រហស្បតិ៍

2026/02/25 07:09:10 pm        80

លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយនៅថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា អ្នកចរចាអ៊ុយក្រែន នឹងជួបជាមួយមន្ត្រីអាមេរិក នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម ក្នុងនោះមានរួមទាំង «កញ្ចប់វិបុលភាព» ផងដែរ។

អំឡុងការជជែកជាមួយប្រព័ន្ធផ្សព្វផ្សាយ តាមរយៈកម្មវិធី WhatsApp លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មានថា ក្រុមទាំងនោះក៏នឹងពិភាក្សាអំពីការរៀបចំ សម្រាប់កិច្ចប្រជុំត្រីភាគី ដែលនឹងរួមបញ្ចូលរុស្ស៊ីផងដែរ ដោយបន្ថែមថា ទីក្រុងគីវសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងកើតឡើងនៅដើមខែមីនា។

លោក Zelenskiy បាននិយាយថា លោក Rustem Umerov ដែលជាលេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ និងជាប្រមុខក្រុមចរចាអ៊ុយក្រែន នឹងជួបគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក។

លោក Zelenskiy បានបន្ថែមថា៖ «ជាដំបូង នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយភាគីអាមេរិក។ បញ្ហាដំបូង គឺកញ្ចប់វិបុលភាព ដែលជាកញ្ចប់សម្រាប់ការស្តារឡើងវិញរបស់អ៊ុយក្រែន ហើយមន្ត្រីនៃភាគីទាំង២ នឹងពិភាក្សាអំពីសេចក្ដីលម្អិតនានា»។

ដំណើរការកសាងឡើងវិញ សម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការបំផ្លិចបំផ្លាញដែលបង្កឡើងដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ី និងការប្រយុទ្ធនៅជួរមុខ បានក្លាយជាប្រធានបទសំខាន់មួយ នៅក្នុងការពិភាក្សាយ់ាងទូលំទូលាយ អំពីរបៀបបញ្ចប់សង្គ្រាមដែលបានឈានចូលដល់ឆ្នាំទី៥ ហើយ នៅសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am