បារាំងតែងតាំងនាយកថ្មីនៃសារមន្ទីរ Louvre ក្រោយលោកស្រី Laurence des Cars លាលែង

2026/02/26 02:38:10 am        33


លោក Christophe Leribault ត្រូវបានតែងតាំងជានាយកថ្មីរបស់សារមន្ទីរ Louvre នៅទីក្រុងប៉ារីស បន្ទាប់ពីមានការលាលែងពីតំណែងរបស់លោកស្រី Laurence des Cars កាលពីថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦)។

វិមាន Élysee ឲ្យដឹងថា ភារកិច្ចចម្បងរបស់អ្នកប្រវត្តិវិទូសិល្បៈវ័យ ៦២ឆ្នាំរូបនេះ នឹងធានាសុវត្ថិភាព និងទំនើបកម្មនៃសារមន្ទីរ Louvre នេះ និងអនុវត្តគម្រោង «New Renaissance» (ការចាប់ផ្ដើមធ្វើឲ្យប្រសើរឡើងវិញថ្មី) របស់ប្រធានាធិបតីបារាំង។

កាលពីឆ្នាំមុន បន្ទាប់ពីមានរបាយការណ៍លេចធ្លាយ អំពីហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោមរបស់សារមន្ទីរនេះ លោក Emmanuel Macron បានប្រកាសពីផែនការជួសជុលឡើងវិញចំនួន ៨០០លានអឺរ៉ូ ដែលទទួលបានមូលនិធិមួយផ្នែកពីការដំឡើងតម្លៃសំបុត្រ សម្រាប់ពលរដ្ឋមិនមែនសហភាពអឺរ៉ុប (EU)។

បញ្ហាដំបូងរបស់លោក Leribault គឺត្រូវដោះស្រាយវិបត្តិដែលបានផ្ទុះឡើងនៅសារមន្ទីរដែលមានអ្នកទស្សនាច្រើនបំផុតរបស់ពិភពលោក បន្ទាប់ពីមានការលួចដ៏គួរឲ្យភ្ញាក់ផ្អើលយកគ្រឿងអលង្ការមកុដដ៏អស្ចារ្យរបស់ប្រទេសបារាំង ដែលជាចោរកម្មកណ្ដាលថ្ងៃចែស កាលពីខែតុលាឆ្នាំមុន។

របស់របរដែលត្រូវបានលួចនោះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ ប៉ុន្តែសារមន្ទីរ Louvre ថ្មីៗនេះបានប្រកាសថា ការជួសជុលនឹងត្រូវបានធ្វើឡើង សម្រាប់មកុដរបស់ម្ចាស់ក្សត្រី Eugénie ដែលបានធ្លាក់ ហើយខូចខាត ក្នុងអំឡុងពេលមានចោរកម្មនោះ៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        2
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm