គណៈកម្មការពិសេសរបស់សភាវេណេស៊ុយអេឡា រាយការណ៍ថា មនុស្សជាង ៣.២០០នាក់ ត្រូវបានផ្តល់ការដោះលែងទាំងស្រុងពីពន្ធនាគារ ចាប់តាំងពីច្បាប់លើកលែងទោសប្រទេសមួយនេះ ចូលជាធរមានកាលពីសប្តាហ៍មុន ។
តួលេខដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ រួមមានទាំងអតីតអ្នកទោស និងបុគ្គលដែលកាលពីមុនធ្លាប់ស្ថិតក្រោមការបង្ខំាងឲ្យនៅក្នុងផ្ទះ ឬកម្មវត្ថុនៃវិធានការតុលាការរឹតត្បិតផ្សេងទៀត ។
លោកតំណាងរាស្រ្ត Jorge Arreaza ដែលជាប្រធានគណៈកម្មការត្រួតពិនិត្យការអនុវត្តច្បាប់លើកលែងទោស និយាយអំឡុងសន្និសីទសារព័ត៌មានថា ក្រុមអាជ្ញាធរទទួលបានការដាក់ពាក្យសំណើរសរុបចំនួន ៤.២០៣ សម្រាប់ការលើកលែងទោស ចាប់តាំងពីច្បាប់ត្រូវបានអនុម័តកាលពីថ្ងៃទី ២០ ខែកុម្ភៈ ។
លោក Arreaza និយាយក្រោយការវាយតម្លៃសំណើរទាំងនេះថា មនុស្ស ៣.០៥២នាក់ ដែលកាលពីមុនស្ថិតក្រោមការបង្ខាំងក្នុងផ្ទះ ឬវិធានការរឹតត្បិតផ្សេងទៀត ត្រូបានផ្តល់សេរីភាពពេញលេញ ។ លើសពីនេះទៅទៀត មនុស្ស ១៧៩នាក់ ដែលជាប់ក្នុងពន្ធនាគារ ត្រូវបានដោះលែងផងដែរ ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាលោកស្រី Delcy Rodriguez បានចុះហត្ថលេខាលើច្បាប់លើកលែងទោសឲ្យក្លាយជាច្បាប់ ក្រោយអនុម័តជាឯកច្ឆន្ទដោយសភា ដែលក្រុមអាជ្ញាធរនិយាយថា មានគោលបំណងបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ លើកកម្ពស់ការផ្សះផ្សាជាតិ និងពន្លឿងការដោះលែងអ្នកទោសនយោបាយ ៕