យោធាអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធរួមគ្នានៅខែមីនា ខណៈភាពតានតឹងជាមួយកូរ៉េខាងជើងកើនឡើង

2026/02/25 07:51:43 pm        31


យោធាអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ភាគីទាំង២ នឹងធ្វើសមយុទ្ធនិទាឃរដូវប្រចាំឆ្នាំនៅខែក្រោយ ដើម្បីលើកកម្ពស់សមត្ថភាពការពារជាតិរួមគ្នារបស់ប្រទេសពួកគេ ដោយការហ្វឹកហាត់នេះកើតមានឡើងស្របនឹងភាពជាប់គាំងការទូតកាន់តែខ្លាំង ជាមួយកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។

បើយោងតាមសេចក្ដីប្រកាស បានឲ្យដឹងថា សមយុទ្ធខែលសេរីភាព (Freedom Shield) ត្រូវបានកំណត់កើតឡើងនៅថ្ងៃទី ៩-១៩ ខែមីនា។ កូរ៉េខាងជើងបានពណ៌នាជាយូរមកហើយអំពីសមយុទ្ធរួមគ្នារបស់សម្ព័ន្ធមិត្តនេះថា ជាការហាត់សមឈ្លានពាន ហើយបានប្រើប្រាស់វាជាលេស ដើម្បីបង្កើនការបង្ហាញសកម្មភាពយោធា និងសាកល្បងអាវុធរបស់ខ្លួន។ តែសម្ព័ន្ធមិត្តទាំង២ បញ្ជាក់ថា សមយុទ្ធនេះមានលក្ខណៈការពារ។

ការប្រកាសនេះបានកើតឡើងនៅពេលដែលកូរ៉េខាងជើងកំពុងធ្វើសន្និសីទនយោបាយដ៏សំខាន់ ដែលមេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong Un) ត្រូវបានគេរំពឹងថា នឹងគូសបញ្ជាក់ពីគោលនយោបាយក្នុងស្រុក ការបរទេស និងគោលដៅយោធាសំខាន់ៗរបស់លោក សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ 

មកទល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនទាន់បានរាយការណ៍ពីការអត្ថាធិប្បាយដោយផ្ទាល់ណាមួយ ពីសំណាក់លោក គីម ជុំវិញទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល នៅឯសមាជគណបក្សពលករដែលកំពុងកាន់អំណាច ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន៕

សមយុទ្ធ Freedom Shield គឺជាសមយុទ្ធមួយ ក្នុងចំណោម ២ ដែលសម្ព័ន្ធមិត្តទាំង២ តែងតែធ្វើជារៀងរាល់ឆ្នាំ។ ការហាត់សមរួមគ្នាមួយទៀត គឺឈ្មោះ Ulchi Freedom Shield ដែលធ្វើឡើងក្នុងខែសីហា ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am