មនុស្សរាប់សិបនាក់ បានឆ្លងកាត់ព្រំដែនរវាងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប៊ូរុនឌី ក្រោយអាជ្ញាធរបើកច្រកព្រំដែនសំខាន់ឡើងវិញ ដែលតភ្ជាប់ទីក្រុង Uvira និងទីក្រុង Gatumba ជាការបញ្ចប់ការបិទព្រំដែនរយៈពេលជាង ២ខែ បណ្តាលមកពីការប្រយុទ្ធគ្នានៅតំបន់ភាគខាងកើតកុងហ្គោ ។
ក្រុមមន្រ្តីអន្តោប្រវេសន៍ បានចាប់ផ្តើមត្រួតពិនិត្យឡើងវិញនៅភាគីខាងកុងហ្គោល ស្របពេលដែលគ្រួសារ ពាណិជ្ជករ និងអ្នកស្រុកជម្លៀសខ្លួន ធ្វើដំណើរឆ្លងកាត់ព្រំដែន ។
ការបើកឡើងវិញច្រកព្រំដែន Kavimvira បានក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្តាពាណិជ្ជកម្ម និងជីវិតរស់នៅប្រចាំថ្ងៃក្នុងតំបន់ដែលត្រូវបានរំខានដោយការជម្លៀសខ្លួន និងជម្លោះ ។
ច្រកព្រំដែននេះ បានបិទកាលពីខែធ្នូ ឆ្នាំ ២០២៥ ក្រោយក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា បានរុលចូលទីក្រុង Uvira កាត់ផ្តាច់ផ្លូវសេដ្ឋកិច្ចដ៏សំខាន់ និងបង្ខំឲ្យពលរដ្ឋកុងហ្គោរាប់ម៉ឺនាក់ជម្លៀសខ្លួន ទៅកាន់ប្រទេសជិតខាងប៊ូរុនឌី ។
ព្រំដែនបានបើកឡើងវិញ ក្រោយកងកម្លាំងកុងហ្គោ ដណ្តើមបានគ្រប់គ្រងឡើងវិញទីក្រុងមាត់បឹងយុទ្ធសាស្រ្តមួយនេះ កាលពីខែមករា ។
ពលរដ្ឋមួយចំនួនដែលវិលត្រឡប់មកវិញ និយាយថា ពួកគេពិបាករស់រានខ្លាំងណាស់ ខណៈពេលជាប់ខ្លួននៅតាមតំបន់ព្រំដែន ។
លោក Pascal Godefroy គឺជាអ្នកស្រុកម្នាក់រស់នៅទីក្រុង Uvira ដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសប៊ូរុនឌី និយាយថា លោកបានស្នាក់នៅក្នុងជំរំជម្លៀសខ្លួន ប៉ុន្តែជីវិតពិតជាជួបការលំបាកខ្លាំងណាស់ ។
លោកថា ពួកយើងគ្មានប្រាក់នោះទេ ហើយក៏គ្មានការងារធ្វើនោះដែរ ។ បច្ចុប្បន្ន ព្រំដែនបើកឡើងវិញហើយ ពួកយើងត្រូវតែវិលត្រឡប់ទៅផ្ទះវិញ ៕