ក្នុងរោងជាងតូចមួយនៅទីក្រុងបេរូត ប្រទេសលីបង់ ក្រុមស្ម័គ្រចិត្តបានកែឆ្នៃកាកសំណល់ទៅជាឧបករណ៍តុបតែងពិធីបុណ្យរ៉ាម៉ាឌនដែលបច្ចុប្បន្នត្រូវបានបង្អួតសម្រស់នៅតាមដងផ្លូវទូទាំងទីក្រុង និងមិនប៉ះពាល់ដល់បរិស្ថាន ។
ឧបករណ៍តុបតែងរាងជាព្រះចន្ទ និងតារា ត្រូវបានកែឆ្នៃពីកាកសំណល់អាចប្រើប្រាស់បានឡើងវិញ ដូចជា CD ក្រដាសកាតុងធ្វើកេស និងបន្ទះឈើ ។
អ្នកស្រី Imane Assaf គឺជាស្ថាបនិកបង្កើតអង្គការក្រៅរដ្ឋាភិបាល Ahla Fawda ដែលដឹកនាំគំនិតផ្តួចផ្តើមនេះជាមួយក្រុមដៃគូ និយាយថា ការតុបតែងនេះ នឹងត្រូវយកចេញវិញ ក្រោយពិធីបុណ្យរ៉ាម៉ាឌន រួចស្តា និងប្រើប្រាស់ឡើងវិញទៀតនៅឆ្នាំក្រោយ ស្របពេលដែលគម្រោងមួយនេះ ផ្តោតសំខាន់លើនិរន្តរភាព ។
ខែរ៉ាម៉ាឌន ដែលជាខែទី ៩ និងជាខែពិសិដ្ឋបំផុតនៅក្នុងប្រតិទិនអ៊ិស្លាមនោះ ស្ថិតក្នុងចំណោមសសរស្តមទាំង ៥របស់សាសនាអ៊ិស្លាម ៕