ក្រុមជំនួយប្តឹងតុលាការកំពូលអ៊ីស្រាអែល ស្របពេលបំរាមការងារនៅវ៉េសប៊ែង និងហ្កាហ្សា ខិតជិតមកដល់

2026/02/26 03:21:20 am        35

ក្រុមជំនួយអន្តរជាតិចំនួន ១៧អង្គការ បាននិយាយថា ពួកគេបានប្តឹងតុលាការកំពូលអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យពួកគេបន្តការងារនៅតំបន់ហ្កាហ្សាស្រ្ទីប និងកន្លែងផ្សេងទៀតនៅតំបន់កាន់កាប់ប៉ាឡេស្ទីន ជាទីដែលរដ្ឋាភិបាលអ៊ីស្រាអែល គ្រោងនឹងបញ្ឈប់ការងារសង្រ្គោះជីវិតរបស់ពួកគេនៅខែក្រោយ ។

រដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា ពួកគេនឹងហាមឃាត់ក្រុមជំនួយចំនួន ៣៧អង្គការ មិនឲ្យធ្វើការនៅតំបន់ហ្កាហ្សាដែលហែកហួរដោយភ្លើងសង្រ្គាម តំបន់កាន់កាប់វ៉េសប៊ែង និងតំបន់កាន់កាប់ហ្សេរុយសាឡឹមខាងកើត ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦តទៅ គឺជាចំណាត់ការមួយ ត្រូវបានចាត់ទុកថាជាផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ជនប៉ាឡេស្ទីន ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអង្គារ ក្រុមជំនួយនិយាយថា ពួកគេបានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលអ៊ីស្រាអែល ដើម្បីស្វែងរកការផ្អាក់បន្ទាន់ផែនការហាមឃាត់ពួកគេមិនឲ្យធ្វើការ ហើយពួកគេកំពុងស្វែងរកដីកាបង្គាប់បណ្តោះអាសន្នដ៏បន្ទាន់ពីតុលាការ ដើម្បីពិនិត្យមើលបទបញ្ជារបស់អ៊ីស្រាអែល ។

អង្គការក្រៅរដ្ឋាភិបាល Oxfam និយាយកាលពីថ្ងៃអង្គារថា ការបិទប្រតិបត្តិការជំនួយដោយបង្ខំនៅតំបន់ហ្កាហ្សា និងតំបន់ផ្សេងទៀតនៃដែនដីកាន់កាប់ប៉ាឡេស្ទីន អាចនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ខាងមុខនេះ ។

អង្គការ Oxfam និយាយថា ផលប៉ះពាល់នឹងមានភ្លាមចំពោះអង្គការជំនួយ រហូតដល់ប្រព័ន្ធមនុស្សធម៌ធំទូលាយ ។ 

ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅតំបន់ហ្កាហ្សា គ្រួសារនៅពឹងផ្អែកជំនួយពីខាងក្រៅ ស្របពេលការរឹតត្បិតនៅតែបន្តលើការចូលជំនួយ ហើយនិងការវាយប្រហារថ្មីលើតំបន់ដែលមានមនុស្សរស់នៅច្រើនកុះករ ។

ពួកគេថា នៅតំបន់វ៉េសប៊ែង រួមទាំងតំបន់ហ្សេរុយសាឡឹមខាងកើត ការឈ្លានពានរបស់យោធា ការបំផ្លិចបំផ្លាញ ការផ្លាស់ទីលំនៅ ការពង្រីកការតាំងទីលំនៅនិគមន៍ និងអំពើហិង្សារបស់អ្នកតាំងលំនៅនិគមន៍ បង្កឲ្យមានតម្រូវការមនុស្សធម៌កើនឡើង ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm