គុយបា សម្លាប់មនុស្ស ៤ នាក់លើទូកមួយគ្រឿងចុះបញ្ជីនៅ Florida ស្របពេលភាពតានតឹងជាមួយអាមេរិក

2026/02/26 05:06:21 pm        123

រដ្ឋាភិបាលគុយបា បាននិយាយថា កងកម្លាំងរបស់ខ្លួន បានសម្លាប់មនុស្ស ៤នាក់ និងបណ្ដាលឱ្យមនុស្ស ៦នាក់ ផ្សេងទៀតរងរបួស លើទូកល្បឿនលឿនមួយគ្រឿងចុះបញ្ជីនៅរដ្ឋ Florida ដែលបានចូលដែនទឹកគុយបា កាលពីថ្ងៃពុធ (២៥ កុម្ភៈ) ហើយដោយសារ ទូកនោះបើកការបាញ់ប្រហារលើក្រុមល្បាតគុយបា ក្នុងឧប្បត្តិហេតុដ៏គ្រោះថ្នាក់មួយស្របពេលភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាមេរិក។

ក្រសួងមហាផ្ទៃគុយបា និយាយថា ក្រុមមនុស្សលើទូកនោះ រួមមានជនជាតិគុយបាដែលប្រឆាំងរដ្ឋាភិបាល ដោយអ្នកខ្លះក៏ធ្លាប់ត្រូវនគរបាលគុយបាតាមចាប់ខ្លួនផងដែរ។ សេចក្តីថ្លែងការណ៍និយាយថា ក្រុមនេះបានមកពីអាមេរិក ប្រដាប់ដោយកាំភ្លើងវែងវាយប្រហារ កាំភ្លើងខ្លី គ្រឿងផ្ទុះផលិតដោយខ្លួនឯង អាវក្រោះបាលីស្ទិក និងកែវយឹត។ សេចក្តីថ្លែងការណ៍បន្តថា ជនសង្ស័យជនជាតិគុយបាម្នាក់ទៀតត្រូវបានឃុំខ្លួនក្នុងទឹកដីគុយបា ទាក់ទងនឹងគម្រោងនេះ។

ក្រោយហេតុការណ៍នេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និយាយថា នោះមិនមែនជាប្រតិបត្តិការរបស់អាមេរិកទេ ហើយពុំមានបុគ្គលិករដ្ឋាភិបាលអាមេរិកណាម្នាក់ ជាប់ពាក់ព័ន្ធឡើយ។ លោក Rubio បន្តថា អាជ្ញាធរគុយបាបានជូនដំណឹងដល់អាមេរិកអំពីឧប្បត្តិហេតុនេះ ប៉ុន្តែស្ថានទូតអាមេរិកនៅទីក្រុងឡាហាវ៉ាន នឹងព្យាយាមផ្ទៀងផ្ទាត់ដោយឯករាជ្យនូវអ្វីដែលបានកើតឡើង។

គុយបា និយាយថា ទូកល្បឿនលឿននេះ បានចូលមកក្នុងចម្ងាយ ១ម៉ាយល៍ណត់ប៉ុណ្ណោះ ពីច្រកសមុទ្រមួយលើកោះ Falcones Cay និងចូលទៅជិតសមាជិក ៥នាក់ នៃអង្គភាពល្បាតព្រំដែនសមុទ្រគុយបា រួចក៏បើកការបាញ់ប្រហារ បណ្តាលឱ្យមន្រ្តីគុយបារងរបួស។ គុយបាអះអាងថា ដោយប្រឈមនឹងហេតុការណ៍នេះ ក្រុមមន្រ្តីក៏ចាត់វិធានការការពារខ្លួន និងការពារអធិបតេយ្យភាពដែនទឹករបស់គុយបា។

អ្នកនយោបាយរដ្ឋ Florida របស់អាមេរិក បានអំពាវនាវឱ្យមានការស៊ើបអង្កេតដាច់ដោយឡែក ដោយនិយាយថា ពួកគេមិនទុកចិត្តលើរបាយការណ៍គុយបាទេ។ ហេតុការណ៍នេះបានកើតឡើង ខណៈដែលអាមេរិក បានរារាំងការដឹកជញ្ជូនប្រេងស្ទើរតែទាំងអស់ទៅកាន់កោះនេះ ដើម្បីបង្កើនសម្ពាធលើរដ្ឋាភិបាលដែលដឹកនាំតាមបែបកុម្មុយនិស្តរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        51
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        50
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm