ថ្នាក់ដឹកនាំធុរកិច្ចអឺរ៉ុបជាច្រើន នឹងជួបមន្ត្រីជាន់ខ្ពស់កម្ពុជានៅភ្នំពេញនៅដើមខែក្រោយ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម

2026/02/26 05:48:47 pm        197

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) នឹងដឹកនាំ​គណៈប្រតិភូ​អាជីវកម្ម​អឺរ៉ុប​ទៅ​កាន់​រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ មីនា ដើម្បីចូលជួបសម្តែងការ​គួរសម​ជាមួយ​រដ្ឋមន្ត្រី, និងមន្ត្រីរាជការ ជាន់ខ្ពស់របស់កម្ពុជា ក្នុងគោលបំណងពង្រឹង កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សា​ពាណិជ្ជ​កម្ម​អឺរ៉ុប–អាស៊ាន (EU-ABC)។

បើតាមសេចក្ដីប្រកាសព័ត៌មាន ទស្សនកិច្ចរយៈពេលពីរថ្ងៃនេះរួមមានការជួបសម្តែងការគួរសម និង ពិភាក្សាជាមួយ សមាជិកថ្នាក់ដឹកនាំ សេដ្ឋកិច្ចសំខាន់ៗ រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល។ ជាមួយគ្នានេះផងដែរ, ប្រតិភូ​គ្រប់​គ្រង​ជាន់​ខ្ពស់ជាង ៣០ រូប ដែលតំណាងឱ្យក្រុមហ៊ុន អឺរ៉ុបជាង ១៥ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា ​ដែលស្ថិតនៅវិស័យ ដឹកជញ្ជូន ផលិតផលប្រើប្រាស់ ហិរញ្ញវត្ថុ និង អាកាសចរណ៍​នឹង​មក​កាន់​ប្រទេស​ក​ម្ពុជា។

កិច្ចពិភាក្សានឹងផ្តោតលើភាពរីកចម្រើនរបស់កម្ពុជា ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ តួនាទីសំខាន់​កាន់តែខ្លាំង ឡើងរបស់ប្រទេសកម្ពុជា សម្រាប់អាជីវកម្មអឺរ៉ុប និង​ឱកាស​ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច អឺរ៉ុប–កម្ពុជា និង អឺរ៉ុប–អាស៊ានទាំងមូល។

“កម្ពុជា​ជាទីផ្សារ​កំពុងលេចធ្លោសំខាន់មួយដែលភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប ហើយ​អាជីវកម្ម​អឺរ៉ុប​កំពុង​ចាប់អារម្មណ៍ស្វែងយល់ពីឱកាសបន្ថែមនៅក្នុងប្រទេសនេះ” លោក នូអែល ខ្លេហេន (Noel Clehane) អនុប្រធាន EU-ABC ដែលនឹងដឹកនាំគណៈប្រតិភូ បានមានប្រសាសន៍។ លោក​បន្ថែមថា៖ “ពួកយើង រំពឹងថានឹងពិភាក្សាភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ និងវិស័យ​ឯក​ជន​ដែលអាចគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់ កម្ពុជា និងសមាហរណកម្ម​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​សកល​។”

កម្មវិធី​ទស្សនកិច្ចក៏មានការជួបជាមួយភាគីពាក់ព័ន្ធ និងតំណាងជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសុខាភិបាល, និង​ក្រសួង​បរិស្ថាន ជាដើម។ ការចូលរួម ទាំងនេះនឹងជា​វេទិកា​សម្រាប់​តម្រង់​ផលប្រ​យោជន៍​យុទ្ធ​សាស្ត្រ ​និងស្វែងរកឱកាស អាជីវកម្មក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុឌីជីថល ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និងសុខាភិបាល ដែលជាវិស័យ​ស្នូល​សម្រាប់​ការ​លូត​លាស់​រីក​ចំរើន​យូរ​អង្វែង​របស់កម្ពុជា។

“ទស្សនកិច្ចនេះកើតឡើងនៅពេលសំខាន់មួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម អឺរ៉ុប–អាស៊ាន ខណៈ​ពេល ដែលទាំងពីរភាគី កំពុងពង្រឹងភាពជាដៃគូរយៈពេលវែង ក្នុង​បរិប​ទ​ភាពមិន​ច្បាស់​លាស់​នៃ​ពាណិជ្ជកម្ម សកល និងសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរ” លោក គ្រីស ហាំភ្រី (Chris Humphrey) អគ្គនាយក EU-ABC បានមានប្រសាសន៍។ លោកបន្ថែមថា៖ “កម្ពុជា​បាន​ធ្វើ​បាន​ជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំង ពីការទស្សនកិច្ចចុងក្រោយ របស់ EU-ABC នៅឆ្នាំ ២០២៣ ហើយយើងជឿថា កម្ពុជានឹងបន្តមានតួនាទី សំខាន់ក្នុងការរៀបចំ ទំនាក់ទំនងសេដ្ឋកិច្ច រវាង​អឺរ៉ុប និង អាស៊ីអាគ្នេយ៍។”

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm