សម្តេចធិបតី៖ បណ្តាញឆបោកអនឡាញ «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញ​សេដ្ឋកិច្ច​ដ៏​ស្មោះត្រង់​របស់​កម្ពុជា

2026/02/26 07:27:53 pm        174

បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញ​សេដ្ឋកិច្ច​ដ៏​ស្មោះ​ត្រង់​កម្ពុជា ​និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ហេតុនេះហើយទើប​កម្ពុជា​ប្តេជ្ញា​ថា​នឹង​បោស​សំអាត​វាឱ្យអស់។

នេះបើតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុចា ថ្លែងបញ្ជាក់ប្រសាសន៍របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មាន​ប្រសាសន៍​ផ្ដល់​បទ​សម្ភាសន៍​ជា​មួយនឹ​​ងបណ្តាញផ្សព្វផ្សាយអន្តរជាតិ AFP កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ម្សិល​មិញ​នៅ​ប្រទេសបែលហ្សិក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មានអន្តរជាតិនេះទៀតថា មជ្ឈ​មណ្ឌល​ឆបោកខ្លះ ដូចជាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យនេះ អាចនឹង​បង្កើត​លទ្ធផល​ផ្ទាល់​ខ្លះ​ដល់​ផ្នែក​អចលនទ្រព្យ ការវិនិយោគលើអគារ តាមរយៈការទិញ​របៀប​ជា​ការ​បង្កើត​មជ្ឈ​មណ្ឌល​ជា​ដើម។​ ប៉ុន្តែប្រាក់ចំណូលគឺមិនបានចូលមករាជរដ្ឋាភិបាលកម្ពុជាទេ។

ពាក់ព័ន្ធ​សំណួរទាក់ទងនឹងករណី មេឧក្រិដ្ឋជនឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានេះមួយរូបគឺលោក ចេន ហ៊្សី ដែលត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីកម្ពុជានោះសម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាមិ​នបានដឹងថា បុគ្គលនេះជាមេខ្លោងនោះទេ ហើយសកម្មភាព​របស់​ពួក​គេ​ក៏​កម្ពុជា​មិន​ដឹង​ដែរ​។ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធាន​ការ​ភ្លាមៗ​នៅ​ពេល​ដឹង​ថា​បុគ្គល​រូប​នេះ​ជា​មេខ្លោង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអំឡុង​ពេល​ដឹកនាំ​កិច្ច​ប្រជុំ​របស់​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បី​ត្រួត​ពិនិត្យវឌ្ឍនភាពការងារ កាលពីខែមករាកន្លងទៅ បានដាក់​ចេញ​នូវ​ទិស​ដៅ​យុទ្ធ​សាស្ត្រ​ថ្មីៗ​ និងយ៉ាងម៉ឺងម៉ាត់​បំផុត​សំដៅ​បោស​សម្អាត​រាល់​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឱ្យ​អស់​ពី​ទឹក​ដីកម្ពុជាយ៉ាងយូរបំផុតនៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

បើ​យោងតាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃបានឱ្យដឹងថា តាមរយៈការបង្ការ ទប់ស្កាត់ និង​ចុះ​បង្ក្រាប​បោសសម្អាតការឆបោកតាមអ៊ីនធឺណិតនេះ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិល​មិញ​នេះ មានជនបរទេសជាង២១ម៉ឺននាក់ បានចាកចេញដោយ​ស្ម័គ្រ​ចិត្ត​ពី​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ខណៈប្រមាណជាង ៣ម៉ឺននាក់ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm