ប្រេសិតអាមេរិក៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ណាមួយ គួរតែមានសុពលភាពដោយគ្មានកំណត់

2026/02/26 07:45:00 pm        65

លោក Steve Witkoff បេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់អ្នកចូលរួមនៅក្នុងជំនួបជាលក្ខណៈឯកជនមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលកំពុងទាមទារឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយជាមួយអ៊ីរ៉ង់ គួរតែនៅជាធរមានដោយគ្មានរយៈពេលកំណត់នោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានអាមេរិក Axios កាលពីថ្ងៃពុធ (២៥ កុម្ភៈ) ដោយដកស្រង់សម្តីមន្ត្រីអាមេរិកនិងអ្នកផ្សេងទៀត ដែលដឹងពីជំនួបនោះ។

លោក Trump កំពុងដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ង់ បន្ទាប់ពីការបង្ក្រាបយ៉ាងហិង្សារបស់ខ្លួនលើក្រុមបាតុករ ហើយបានប្រមូលផ្តុំវត្តមានកងទ័ពជើងទឹកអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងតំបន់មជ្ឈិមបូព៌ា និងបានគំរាមវាយប្រហារដោយយោធា ប្រសិនបើទីក្រុងតេអេរ៉ង់ មិនឈានដល់កិច្ចព្រមព្រៀងដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែងមួយ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេនោះ។

របាយការណ៍ Axios បានដកស្រង់សម្តីរបស់លោក Witkoff ដែលបាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោនថា៖ «អាមេរិកជជែកជាមួយភាគីអ៊ីរ៉ង់ ក្រោមគោលការណ៍ដែលថា មិនមានបទប្បញ្ញត្តិផុតកំណត់នោះទេ។ មិនថាអាមេរិកទទួលបានកិច្ចព្រមព្រៀងឬអត់ក៏ដោយ ក៏គោលការណ៍របស់អាមេរិកគឺ៖ អ្នកឯងត្រូវតែប្រព្រឹត្តឱ្យបានត្រឹមត្រូវអស់មួយជីវិត» ដោយសំដៅចំៗទៅកាន់អ៊ីរ៉ង់។

យោងតាម Axios លោក Witkoff បានបន្ថែមថា កិច្ចរចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បច្ចុប្បន្នផ្តោតលើបញ្ហានុយក្លេអ៊ែរ ប៉ុន្តែប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច រដ្ឋបាលលោក Trump នឹងស្វះស្វែងរកការចរចាបន្តលើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ និងការគាំទ្ររបស់ខ្លួនចំពោះក្រុមជីវពលក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm