ត្រឹមឆ្នាំ២០២៥ អ្នកមានការងារធ្វើនៅកម្ពុជាសរុបជាង ១០លាននាក់ កើនឡើងប្រមាណ ៨០​ម៉ឺន​នាក់​បើធៀបនឹងឆ្នាំ២០២៤

2026/02/26 07:45:04 pm        233

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ចំនួន​អ្នក​មាន​ការងារ​ធ្វើ​ក្នុង​ប្រទេសកើនដល់ប្រមាណ ១០,៧លាននាក់ ឬកើនឡើងជាងប្រមាណ ៨០ម៉ឺននាក់ ប្រៀប​ធៀប​ទៅនឹងឆ្នាំ២០២៤កន្លងទៅ។

លើក​ឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិស​ដៅ​ការងារ​ឆ្នាំ​២០២៦​ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ, ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ក្នុងចំណោមអ្នកមានការងារធ្វើទាំង ១០,​៧លាននាក់នេះ ក្នុងនោះមានវិស័យសំខាន់ៗចំនួន៣ ដូចជាវិស័យកសិកម្ម ចំនួន ២,៨ លាន​នាក់ វិស័យឧស្សាហកម្ម ៣ លាននាក់ និងវិស័យសេវាកម្មចំនួន ៤,៩ លាននាក់។

ឯកឧត្តម​រដ្ឋមន្រ្តី លើកឡើងបន្តថា ពាក់ព័ន្ធវិស័យការងារនេះដែរ ដូចដឹងហើយថា បើទោះ​បី​ជា​កម្ពុជា​រង​សម្ពាធ​នូវ​ភាព​មិនប្រាកដប្រជាជាសាកល ហើយជាអកុសលដែល​កម្ពុជា​រង​ការ​ឈ្លាន​ពាន​ពី​សំណាក់​យោធាថៃ​មកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា ហើយធ្វើឱ្យជីវភាព​រស់​នៅ​របស់​បង​ប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ក៏ដូចជាបង​ប្អូន​ដែល​ធ្លាប់​តែ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​រង​នូវផលប៉ះពាល់ក៏ដោយ ក៏ប៉ុន្តែបើ​ក្រឡេក​មើល​ជា​រួម​នៃ​កំណើន​ទុន​វិនិយោគ​កំណើន​ក្រុម​ហ៊ុន កំណើនរោងចក្រ កំណើនការងារ គឺឃើញថាសេដ្ឋកិច្ច មុខរបរ និងការងារ​របស់​កម្ពុជា ​គឺនៅមានភាពរឹងមាំ ហើយដែលភាពរឹងមាំទាំងអស់នេះ គឺកើតចេញ​ពី​គោល​នយោបា​យ​ដ៏​ត្រឹម​ត្រូវ​របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានធ្វើកំណែទម្រង់គ្រប់ការដ្ឋានទាំងអស់ ដែល​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគគឺមានភាពងាយស្រួលជាងមុន។

​សូមម្រាបជូនថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ​ការងារ​ឆ្នាំ​២០២៦ ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាល មាន​រយៈ​ពេល​២​ថ្ងៃ ​ថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ សន្និបាតនេះ រៀបចំឡើង​ក្នុង​គោល​បំណង​ដើម្បី​ពិនិត្យ​វាយ​តម្លៃ​អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលការងារសម្រេចបានឆ្នាំ២០២៥ និងទិសដៅ​អនុវត្ត​បន្ត ដើម្បីស្វែងយល់ស៊ីជម្រៅអំពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្រ្ត សំដៅ​ពង្រឹង និងពង្រីកការអនុវត្តវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាពខ្ពស់ថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm