ក្រសួងវប្បធម៌បើកទទួលពាក្យការប្រកួតប្រជែងវីដេអូអប់រំខ្លីក្រោមប្រធានបទ «សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គមផ្តើមពីយើងទាំងអស់គ្នា» ចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះដល់ពាក់កណ្ដាលខែមេសា

2026/02/26 10:32:16 pm        175

ភ្នំពេញ៖នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី "យុវជនដើម្បីសង្គម" ក្រោមប្រធានបទ "សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ផ្តើមពីយើងទាំងអស់គ្នា"។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៦នេះថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសីលធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងលើកទឹកចិត្តឱ្យយុវជនបង្ហាញនូវគំនិតច្នៃប្រឌិត និងទំនួលខុសត្រូវក្នុងការរស់នៅជាមួយគ្នាក្នុងសង្គម សូមជូនដំណឹងដល់សិស្ស និស្សិត យុវជនទាំងឡាយ និងសាធារណជនទាំងអស់ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី។ ប្រធានបទខាងលើនេះលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប សង្កេតពិចារណា យល់ដឹងពីតួនាទីរបស់ខ្លួនក្នុងសង្គម និងរួមចំណែកបង្កើតបរិយាកាសដែលពោរពេញដោយការស្រលាញ់ ការគោរព ក្តីមេត្តា និងសាមគ្គីភាពក្នុងសង្គម។ កាលបរិច្ឆេទនៃការទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌... គោលបំណងនៃកិច្ចសហការនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា។ គោលបំណងធំនៃការរៀបចំនេះ គឺជាការបំផុសស្មារតីមួយជូនដល់សាធារណជន ជាពិសេសយុវជនរបស់យើង ដើម្បីលើកកម្ពស់មនសិការឲ្យស្រលាញ់ប្រទេសជាតិខ្លួនឯង។

លោក បានបញ្ជាក់ទៀតថា ក្នុងក្របខ័ណ្ឌការងាររបស់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ វិញដោយមានការណែនាំពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងឆ្នាំ២០២៦នេះ នាយកដ្ឋានមានគោលដៅក្នុងការផ្សព្វផ្សាយលើវិស័យវប្បធម៌ជាច្រើន ដើម្បីចែករំលែកនូវចំណេះដឹងជូនដល់សាធារណជន លើទម្រង់បេតិកភណ្ឌវប្បធម៌អរូបី ដែលកំណត់លើប្រធានបទសំខាន់ៗ បានស្វែងយល់ពីតម្លៃសិល្បៈវប្បធម៌របស់ជាតិយើង។ ទន្ទឹមនឹងនេះយើងក៏មានសកម្មភាពនៃការអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ សំណង់ព្រះវិហារបុរាណ ទាំងអស់នេះគឺជាកិច្ចការដែលយើងផលិត និងធ្វើការផ្សព្វផ្សាយ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm