គណៈប្រតិភូសភាបារាំងចាប់ផ្តើមទស្សន កិច្ច ផ្លូវការ នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការ និងឈ្វេងយល់ពីបូរណភាពទឹកដី កម្ពុជា

2026/02/26 10:38:36 pm        208

សៀមរាប៖ ក្រោយបញ្ចប់បេសកកម្មការងារ និងការចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននីតិ បញ្ញត្តិ និងតំណាងស្ថាប័ននីតិប្រតិបត្តិ នៅរាជធានី ភ្នំពេញរួចមក គណៈប្រតិភូសភានៃក្រុមមិត្តភាព សភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Thomas LAM បានអញ្ជើញមកដល់ទឹកដីប្រវត្តិសាស្ត្រ ខេត្ត សៀមរាប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព។

ក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គណៈប្រតិភូ ត្រូវបានស្វាគមន៍ដោយឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការទី២ និងជាអនុប្រធានក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-បារាំង ព្រមទាំងតំណាងរាស្ត្រ មណ្ឌលខេត្តសៀមរាបជាច្រើនរូប។

ដំណើរទស្សនកិច្ចរយៈពេល៣ ថ្ងៃនៅលើទឹកដីខេត្ត សៀមរាបនេះ ត្រូវបានគេមើលឃើញថាជាសក្ខី ភាព នៃការបើកទំព័រថ្មីក្នុងកិច្ចសហ ប្រតិបត្តិការ ទ្វេភាគី ដែលលើសពីពិធីការការទូតធម្មតា ពោល គឺជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញពីការអភិវឌ្ឍ និងការការពារអធិបតេយ្យ ភាពជាតិរបស់ កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។

តាមរបៀបវារៈដែលបានគ្រោងទុក ដំណើរទស្សន កិច្ចនេះមានលក្ខណៈពិសេសត្រង់ការចុះទៅពិនិត្យ ជាក់ស្តែងនៅតំបន់ភៀសសឹកថ្មីក្នុងស្រុកពួក និង ទីតាំងដែលធ្លាប់រងគ្រោះដោយការរំលោភបំពាន  ដែនអធិបតេយ្យភាពពីសំណាក់ភាគីថៃនាពេល  កន្លងមក។

សកម្មភាពនេះធ្វើឡើងក្នុងបំណងឱ្យតំណាង   រាស្ត្របារាំងបានយល់ដឹងកាន់តែស៊ីជម្រៅ ពីការ រងគ្រោះរបស់កម្ពុជាតាមរយៈការឈ្លានពានរបស់ប្រទេសថៃ ,ការលះបង់របស់កម្ពុជាក្នុងការការពារ បូរណភាពទឹកដីនិងកិច្ចខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាដោយឈរលើគោលការណ៍ ច្បាប់អន្តរជាតិនានាដើម្បីបញ្ជៀសសង្គ្រាម រក្សា សន្តិភាពដែលជាតម្រូវការចាំបាច់របស់ប្រជាជនប្រទេសទំាងពីរកម្ពុជា និង ថៃ។ 

ទន្ទឹមនឹងការឈ្វេងយល់ពីទិដ្ឋភាពនយោបាយ និងសន្តិសុខ គណៈប្រតិភូសភាបារាំង ក៏នឹង ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈ អភិបាល ខេត្ត សៀមរាប ព្រមទាំងអញ្ជើញទស្សនា ប្រាសាទ អង្គរវត្ត និងប្រាសាទបាយ័ន។

 ដំណើរទស្សនកិច្ចនៅតំបន់បេតិកភណ្ឌនេះ នឹងបង្ហាញពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិរក្សប្រាសាទបុរាណ ដែលក្នុង នោះប្រទេសបារាំងគឺជាដៃគូយុទ្ធសាស្ត្រដ៏សកម្ម និងមានសារៈសំខាន់បំផុតសម្រាប់កម្ពុជា។

ជារួម ដំណើរទស្សនកិច្ចរបស់ ក្រុមមិត្តភាពសភា បារាំង-កម្ពុជា ដែលនឹងប្រព្រឹត្តទៅរហូត ដល់ថ្ងៃ ទី ២៨ ខែកុម្ភៈនេះ មិនត្រឹមតែជួយពង្រឹងយន្តការការ ទូតសភានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាស្ពានចម្លងដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីតថភាពពិតនៃសន្តិភាព អធិបតេយ្យភាព និងអរិយធម៌ ដ៏ឧត្តុង្គឧត្តមរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm