រដ្ឋាភិបាលស្វ៊ីសហាមឃាត់ការទិញ និងនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី

2026/02/26 10:41:13 pm        138

រដ្ឋាភិបាលស្វ៊ីសបានប្រកាសកាលពីថ្ងៃពុធថា ការទិញ និងនាំចូលឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី នឹងត្រូវហាមឃាត់ទាំងស្រុង ក្នុងពេលឆាប់ៗនេះ ខណៈដែលប្រទេសនៅតំបនជួរភ្នំ Alpine នេះ កំពុងសម្របខ្លួនទៅនឹងទណ្ឌកម្មជុំចុងក្រោយរបស់សហភាពអឺរ៉ុប។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ចាប់ពីថ្ងៃទី ២៥ ខែមេសា ការហាមឃាត់ទាំងស្រុងលើការទិញ និងនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី នឹងត្រូវអនុវត្ត នៅក្នុងប្រទេស       ស្វ៊ីស»។

រដ្ឋាភិបាលបានបន្ថែមថា ទោះបីជាក្នុងករណីកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលមានស្រាប់ក៏ដោយ រយៈពេលអន្តរកាល នឹងត្រូវអនុវត្ត រហូតដល់ចុងឆ្នាំនេះ។

រដ្ឋាភិបាលនេះ បាននិយាយថា៖«វិធានការនេះ មានគោលបំណងកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីពីការលក់ឥន្ធនៈហ្វូស៊ីល ដែលជាប្រភពហិរញ្ញប្បទានដ៏សំខាន់សម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន»។

ការសម្រេចនេះ គឺជាវិធានការមួយក្នុងចំណោមវិធានការមួយចំនួន ដែលរដ្ឋាភិបាលស្វ៊ីសបានអនុម័តកាលពីថ្ងៃពុធ ដើម្បីឲ្យស្របតាមកញ្ចប់ទណ្ឌកម្មលើកទី ១៩ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ដែលត្រូវបានអនុម័ត ដោយប្លុកនេះនៅចុងឆ្នាំមុន។

ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនកាលពី ៤ឆ្នាំមុន ប្រទេសស្វ៊ីសដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បានអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្លុកនេះ លើប្រទេសរុស្ស៊ី៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1
រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm