កង្វះខាតរ៉ែកម្រកាន់តែអាក្រក់ទៅៗក្នុងវិស័យបន្ទះឈីបអាមេរិក ទោះមានកិច្ចព្រមព្រៀងជាមួយចិនក៏ដោយ

2026/02/26 10:55:32 pm        147

ប្រភពឧស្សាហកម្មបានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកផ្គត់ផ្គង់ដល់បណ្ដាក្រុមហ៊ុនផលិតយន្តហោះ និងក្រុមហ៊ុនអេឡិចត្រូនិករបស់អាមេរិក កំពុងប្រឈមកង្វះខាតរ៉ែកម្រយ៉ាងខ្លាំង។ កង្វះខាតដ៏អាក្រក់នេះកាន់តែធ្ងន់ធ្ងរឡើងៗ ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលលោកប្រធានាធិបតី Donald Trump ត្រូវបានរំពឹងថា នឹងជួបសមភាគីចិន លោក Xi Jinping សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង។

ប្រភពនិយាយថា កង្វះខាតនេះផ្តោតលើធាតុរ៉ែកម្រដូចជា អ៊ីទ្រីញ៉ូម (Yttrium) និងស្កង់ដ្យូម (Scandium) ដែលជាធាតុពិសេសនៃក្រុមរ៉ែកម្រចំនួន ១៧មុខ ដែលដើរតួនាទីមិនអាចខ្វះបាន ក្នុងបច្ចេកវិទ្យាការពារជាតិ អាកាសចរណ៍ និងឧបករណ៍អេឡិចត្រូនិក ហើយរ៉ែកម្រស្ទើរតែទាំង ១៧មុខនោះ ត្រូវបានផលិតនៅប្រទេសចិន។

បញ្ហាចម្បងគឺសារធាតុ អ៊ីទ្រីយ៉ូម ដែលត្រូវបានប្រើប្រាស់សម្រាប់ស្រោបការពារម៉ាស៊ីនអវកាស និងទួរប៊ីន កុំឱ្យរលាយក្នុងសីតុណ្ហភាពខ្ពស់។ បើគ្មានការស្រោបសារធាតុនេះជាប្រចាំទេ ម៉ាស៊ីនអវកាសទាំងនោះមិនអាចដំណើរការបានឡើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតបន្ទះឈីប កំពុងខ្វះខាតសារធាតុ ស្កង់ដ្យូម ដែលធ្វើឱ្យការផលិតបន្ទះឈីប 5G ប្រឈមនឹងហានិភ័យ។

ទិន្នន័យគយចិនបង្ហាញថា ខណៈដែលទីក្រុងប៉េកាំង បានអនុញ្ញាតឱ្យការនាំចេញរ៉ែកម្រជាច្រើនបន្តឡើងវិញ ការដឹកជញ្ជូនវត្ថុធាតុដើមទាំងនេះកម្រនឹងទៅដល់អាមេរិកណាស់ ទោះបីទំនាក់ទំនងពាណិជ្ជកម្មធូរស្រាលខ្លាំងនៅខែតុលាឆ្នាំមុន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្នមួយក៏ដោយ។ ការបន្ធូរបន្ថយភាពតានតឹងថែមទៀត ជាពិសេសបញ្ហារ៉ែសំខាន់ៗនេះ នឹងត្រូវយកមកពិភាក្សានៅពេលលោក Trump និងលោក Xi ជួបគ្នានៅទីក្រុងប៉េកាំង នាចុងខែមីនាខាងមុខនេះ៕


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm