បារាំង នឹងគូសបញ្ជាក់ពីចក្ខុវិស័យនុយក្លេអ៊ែរ ខណៈអឺរ៉ុប កំពុងបារម្ភចំពោះការប្ដេជ្ញាចិត្តរបស់អាមេរិក

2026/02/26 11:15:56 pm        162

ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងធ្វើបច្ចុប្បន្នភាពគោលនយោបាយនុយក្លេអ៊ែររបស់បារាំង នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ដោយបដិសេធការគ្រប់គ្រងរួមគ្នាជាមួយអឺរ៉ុប ប៉ុន្តែក៏នឹងបង្ហាញពីអ្វីដែលទីក្រុងប៉ារីសអាចផ្តល់ជូនដល់បណ្តាសម្ព័ន្ធមិត្ត ដែលកំពុងបារម្ភពីភាពជឿជាក់នៃ «ឆ័ត្រនុយក្លេអ៊ែរ» របស់អាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។

ថ្វីដ្បិតតែបារាំង និងអង់គ្លេស សុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ ប៉ុន្តែប្រទេសអឺរ៉ុបភាគច្រើននៅតែពឹងផ្អែកជាចម្បងលើអាមេរិក ដើម្បីរារាំងសត្រូវណាមួយ ដែលនេះគឺជាសសរស្តម្ភសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិក មានអាយុកាលរាប់ទសវត្សរ៍មកហើយ។ ប៉ុន្តែ ការផ្សះផ្សារបស់លោក Trump ជាមួយរុស្ស៊ីលើសង្គ្រាមអ៊ុយក្រែន និងជំហររឹងត្អឹងរបស់លោកចំពោះសម្ព័ន្ធមិត្តប្រពៃណី រួមទាំងការគំរាមកំហែងដណ្តើមយកកោះហ្គ្រីនលែន (Greenland) ទឹកដីស្វយ័តរបស់ដាណឺម៉ាក ដែលជាសមាជិកណាតូផងនោះ បានធ្វើឱ្យរដ្ឋាភិបាលអឺរ៉ុបមានការរង្គោះរង្គើ។

កាលពីដើមខែនេះ អធិការបតីអាល្លឺម៉ង់ បាននិយាយថា ទីក្រុងប៊ែរឡាំង បានបើកកិច្ចពិភាក្សាជាមួយបារាំង អំពីលទ្ធភាពបង្កើតកម្លាំងរារាំងនុយក្លេអ៊ែរអឺរ៉ុប ដែលលោក Macron ធ្លាប់បានលើកឡើងថា គួរតែជា «វិធីសាស្ត្ររួមបញ្ចូលគ្នាទាំងស្រុងនៃវិស័យការពារជាតិ និងសន្តិសុខ»។

បារាំងចំណាយប្រហែល ៥,៦ ពាន់លានអឺរ៉ូ (៦,០៤ ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដើម្បីថែទាំឃ្លាំងអាវុធរបស់ខ្លួនចំនួន ២៩០ ប្រភេទ ទាំងអាវុធបាញ់ចេញពីនាវាមុជទឹក និងអាវុធបាញ់ចេញពីអាកាស ដែលជាឃ្លាំងអាវុធធំជាងគេទី៤ របស់ពិភពលោក។ យោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញបានឱ្យដឹងថា ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់នុយក្លេអ៊ែររបស់ណាតូ អាមេរិកមានគ្រាប់បែកនុយក្លេអ៊ែរសរុបប្រហែល ១០០គ្រាប់ ទុកនៅបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងទួរគី៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm