ប្រទេសប៉េរូ ប្រកាសដាក់ស្រុករាប់រយកន្លែងក្នុងស្ថានភាពអាសន្ន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

2026/02/26 11:25:34 pm        74

កាលពីថ្ងៃពុធ (២៥ កុម្ភៈ) ប៉េរូ បានប្រកាសដាក់ស្រុកជិតពាក់កណ្តាលនៃផ្ទៃប្រទេសក្នុងស្ថានភាពអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បំណាក់ដី និងការជន់លិចនៃទឹកជំនន់ ដែលបណ្តាលមកពីបាតុភូតកើនឡើងកម្ដៅមហាសមុទ្រ ដែលអាជ្ញាធរផ្សារភ្ជាប់ទៅនឹងបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ កូស្តេរ៉ូ (El Niño Costero) ឬហៅថា អ៊ែលនីញ៉ូឆ្នេរសមុទ្រ។

ក្រឹត្យប្រកាសអាសន្ន ដែលចុះហត្ថលេខាដោយប្រធានាធិបតីបណ្តោះអាសន្ន និងបានចេញផ្សាយក្នុងព្រឹត្តិបត្រផ្លូវការរបស់រដ្ឋ មានគោលបំណងពន្លឿនការផ្តល់ថវិកាដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់តំបន់ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ។ ស្រុកជាង ៧០០ស្រុក នៅទូទាំងឆ្នេរសមុទ្រប៉ាស៊ីហ្វិក តំបន់ភ្នំអង់ និងតំបន់អាម៉ាហ្សូន ត្រូវបានដាក់ក្នុងស្ថានភាពអាសន្ននាពេលនេះ។

ក្រសួងដឹកជញ្ជូនរបស់ប៉េរូ បាននិយាយកាលពីថ្ងៃពុធថា ផ្លូវថ្នល់ប្រហែលជីត ១ពាន់គីឡូម៉ែត្រ នៅទូទាំងប្រទេសត្រូវបានខូចខាត ដោយការបំផ្លិចបំផ្លាញប្រមូលផ្តុំខ្លាំងនៅក្នុងតំបន់ចំនួន៤ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។ ផ្លូវសំខាន់ៗទាំងនេះបម្រើដល់មនុស្សជាងកន្លះលាននាក់ជារៀងរាល់សប្តាហ៍។

អាជ្ញាធរក៏ធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ផងដែរ ដោយមានមនុស្ស ៦៨ នាក់បាត់បង់ជីវិត ដោយសារមូលហេតុពាក់ព័ន្ធនឹងភ្លៀងធ្លាក់តាំងពីខែធ្នូ ឆ្នាំមុនមក។ យោងតាមអាជ្ញាធរ ទឹកមហាសមុទ្រប៉ាស៊ីហ្វិកកំពុងឡើងកម្ដៅ ហើយបាតុភូត អ៊ែលនីញ៉ូ កូស្តេរ៉ូ ត្រូវបានរំពឹងថានឹងកាន់តែខ្លាំងឡើងក្នុងខែមីនា ខាងមុខនេះ។ គួរឱ្យដឹងថា ការឡើងកម្ដៅនៃទឹកមហាសមុទ្រ នាំឱ្យមានអត្រារំហួតខ្ពស់ និងភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាការកើនឡើងនៃលំហូរទឹកទន្លេ ដែលអាចបង្កជាទឹកជំនន់ដ៏មហន្តរាយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm