លោក Trump ជំរុញឱ្យលោក Zelenskyy បញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ឱ្យឆាប់តាមបំផុតដែលអាចធ្វើទៅបាន

2026/02/26 11:29:53 pm        62

ប្រភពពីអ៊ុយក្រែន និងប្រភពផ្សេងទៀតបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទកាលពីថ្ងៃពុធ (២៥ កុម្ភៈ) ឱ្យបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានអាមេរិក Axios។

យោងតាមប្រភពដដែល លោក Trump កំពុងស្វះស្វែងរកកិច្ចព្រមព្រៀងសន្តិភាពមួយឱ្យបានត្រឹមរដូវក្ដៅខាងមុខនេះ ទោះបីជាការខ្វែងគំនិតជាមូលដ្ឋានរវាងទីក្រុងមូស្គូ និងទីក្រុងគីវ នៅតែបន្តកើតមានក៏ដោយ ជាពិសេសទាក់ទងនឹងការគ្រប់គ្រងលើដែនដីនៅភាគខាងកើតអ៊ុយក្រែន។

កិច្ចសន្ទនានេះមានរយៈពេលប្រហែល ៣០ នាទី ហើយមុនការជជែកគ្នានេះ ក៏មានជំនួបតាមការគ្រោងទុកមួយនៅទីក្រុងហ្សឺណែវ (Geneva) រវាងបេសកជនរបស់លោក Trump គឺលោក Jared Kushner និងលោក Steve Witkoff ជាមួយក្រុមចរចារបស់អ៊ុយក្រែន ផងដែរ។

ប្រភពបានបន្ថែមថា លោក Zelenskyy បានបង្ហាញក្តីសង្ឃឹមថា សង្គ្រាមអាចនឹងបញ្ចប់នៅក្នុងឆ្នាំនេះ ខណៈលោក Trump បានឆ្លើយតបវិញថា ជម្លោះនេះបានអូសបន្លាយយូរហួសហេតុពេកហើយ ដោយលោកបានសម្តែងបំណងចង់ឱ្យសង្រ្គាមបញ្ចប់ ក្នុងរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ។

ប្រភពបញ្ជាក់ថា លោក Trump បានបង្ហាញការត្រៀមខ្លួនក្នុងការរៀបចំកិច្ចប្រជុំកំពូលមួយ ដែលមានការចូលរួមពីលោក Trump លោក Zelenskyy និងលោក Putin របស់រុស្ស៊ី ប្រសិនបើជំនួបនាពេលខាងមុខរវាងអ្នកចរចាអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ដែលគ្រោងធ្វើឡើងនៅដើមខែមីនា សម្រេចបាននូវវឌ្ឍនភាពជាក់ស្តែងណាមួយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm