កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មិត្តកូរ៉េ(កូរ៉េខាងត្បូង) បានឯកភាពរួចរាល់ហើយ ដើម្បីជួយកម្ពុជាក្នុងការសាងសង់ និងផ្តល់ហិរញ្ញប្បទាន ស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ដែលមានទីតាំងគល់ស្ពាននៅចំណុចផ្សាររាត្រី ឆ្ពោះទៅកាន់តំបន់អរិយក្សត្រ។
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំបន្ថែមទៀតឱ្យមិត្តកូរ៉េ និងទីភ្នាក់អភិវឌ្ឍន៍កូរ៉េ(កយកា)ពន្លឿនការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ឱ្យបានឆាប់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាផ្នែកមួយនៃការលើសម្រស់ភ្នំពេញផងដែរ៕


