សហរដ្ឋអាមេរិកសម្រាលការរាំងខ្ទប់ប្រេងលើគុយបា ប៉ុន្តែទាមទារឲ្យមានការផ្លាស់ប្តូរ «ធំ»

2026/02/26 11:56:59 pm        60

នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ សហរដ្ឋអាមេរិកបានសម្រាលខ្លះនូវការហាមឃាត់ប្រេងលើគុយបា ប៉ុន្តែរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានអំពាវនាវឲ្យប្រទេសកោះនេះធ្វើការផ្លាស់ប្តូរ «យ៉ាងធំ» ដោយនិយាយថា រដ្ឋាភិបាលកុម្មុយនីស្តមួយនេះ មានតែស្តីបន្ទោសខ្លួនឯងប៉ុណ្ណោះ ដែលធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រនេះ។

លោក Rubio ដែលជាជនជាតិអាមេរិកដើមកំណើតគុយបា និងជាអ្នករិះគន់រដ្ឋាភិបាលទីក្រុងឡាហាវ៉ាន (Havana) ជាយូរមកហើយ បានឮពីក្ដីបារម្ភ ដែលថា ភាពចលាចលរបស់កោះនេះអាចធ្វើឲ្យតំបន់ទាំងមូលអស្ថិរភាព ខណៈពេលដែលលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលសហគមន៍ការ៉ាអ៊ីព។

អំឡុងពេលចូលរួមក្នុងកិច្ចពិភាក្សា នៅលើប្រទេសកោះតូចមួយ គឺ Saint Kitts & Nevis លោក Rubio បានការពារយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក កលាពីថ្ងៃទី៣ ខែមករា ជាហេតុការណ៍ដែលបានទម្លាក់មេដឹកនាំឆ្វេងនិយមរបស់ប្រទេសវ៉េណេស៊ុយអេឡា លោក Nicolas Maduro។

បន្ទាប់មក សហរដ្ឋអាមេរិកបានរារាំងភ្លាមៗមិនឲ្យវ៉េណេស៊ុយអេឡានាំចេញប្រេងទៅកាន់គុយបា ដែលបានពឹងផ្អែកលើសម្ព័ន្ធមិត្តរបស់ខ្លួន សម្រាប់តម្រូវការជិតពាក់កណ្តាលរបស់ខ្លួន ជាចំណាត់ការដែលបង្កឲ្យមានការខ្វះខាតប្រេងឥន្ធនៈ និងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ នៅលើកោះនេះ។

តែក្រសួងរតនាគារបានប្រកាសនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យមានការនាំចេញប្រេងរបស់វេណេស៊ុយអេឡាទៅកាន់ប្រទេសគុយបា ប្រសិនបើត្រូវបានបញ្ជូនទៅវិស័យឯកជន ជាកម្រិតដ៏តូចនៅក្នុងប្រទេសកុម្មុយនីស្តមួយនេះ។

យ៉ាងណាក្ដី លោក Rubio បានព្រមានថា ទណ្ឌកម្មនឹងត្រូវមានឡើងវិញភ្លាមៗ ប្រសិនបើប្រេងធ្លាក់ទៅក្នុងដៃរបស់រដ្ឋាភិបាល ឬយោធា។ ហើយលោក Rubio បានប្រាប់អ្នកសារព័ត៌មានថា៖ «គុយបាត្រូវការការផ្លាស់ប្តូរ។ ប្រទេសនេះត្រូវការផ្លាស់ប្តូរយ៉ាងធំ ពីព្រោះវាជាឱកាសតែមួយគត់ដែលខ្លួនត្រូវតែធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត សម្រាប់ប្រជាជនរបស់ខ្លួន»៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm