ក្រសួងសុខាភិបាលប្រទេសឈីលី បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះរថយន្តដឹកទំនិញនៅលើផ្លូវហាយវ៉េមួយកន្លែងក្នុងរដ្ឋធានី Santiago របស់ប្រទេសឈីលី បានកើនឡើងដល់ ១២នាក់។
អាជ្ញាធរសុខាភិបាល បានបញ្ជាក់ពីចំនួនអ្នកស្លាប់ ដោយនិយាយបន្ថែមថាមនុស្ស ៩ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលក្នុងនោះ ៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ការផ្ទុះរថយន្តដឹកទំនិញបានកើតឡើង នៅពេលដែលរថយន្តស្ថិតនៅលើផ្លូវហាយវ៉េ ដែលទំនងជាដោយសារតែការលេចធ្លាយឧស្ម័ន។ ការផ្ទុះ បានបញ្ចេញដុំភ្លើងដ៏ធំ និងបានបញ្ជូនផ្សែងដ៏ក្រាស់ដែលអាចមើលឃើញពីតំបន់ជាច្រើននៅរដ្ឋធានី។
