ប្រធានក្រុមការងាររាជរដ្ឋាភិបាលជំរុញអាជ្ញាធរមូលដ្ឋានខេត្តតាកែវធ្វើវេទិកាសាធារណៈឱ្យបានពីរដងក្នុងមួយឆ្នាំ

2026/02/27 12:04:46 am        131

ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានខេត្តនេះ ធ្វើវេទិកា សាធារណៈឱ្យបានពីរដងក្នុងមួយឆ្នាំ ដើម្បីក្តាប់រាល់បញ្ហាប្រឈម សំណូមពររបស់ពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបាន ទាន់ពេលវេលា។

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែមករា នេះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តតាកែវ បានមានប្រសាសន៍ថា ការធ្វើ វេទិកាសាធារណៈផ្ទាល់ជាមួយប្រជាពលរដ្ឋ មិនមែនគ្រាន់តែជាការបំពេញតាមបែបបទរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ អនុវត្តយុទ្ធសាស្ត្រ "ដឹង ឮ និងដោះស្រាយ"។ អាជ្ញាធរត្រូវផ្លាស់ប្តូរឥរិយាបថពីការរង់ចាំពលរដ្ឋមកប្តឹងផ្តល់នៅសាលាឃុំ មកជាការចុះទៅសួរនាំទុក្ខធុរៈដល់ខ្នងផ្ទះ និងភូមិឃុំវិញ។ ក្នុងមួយឆ្នាំយ៉ាងហោចណាស់ត្រូវធ្វើឱ្យបាន ២ដង ហើយរាល់ សំណូមពរដែលទទួលបាន ត្រូវកត់ត្រាឱ្យច្បាស់លាស់ បែងចែកប្រភេទបញ្ហា និងកំណត់កាលបរិច្ឆេទដោះស្រាយឱ្យចំ គោលដៅ។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ដូច្នេះត្រូវមានភាពស្មោះត្រង់ និងហ្មត់ចត់។ បញ្ហាណាដែលអាចដោះស្រាយបាននៅនឹងកន្លែង ត្រូវដោះស្រាយភ្លាម។ បញ្ហាណាដែលលើសពីសមត្ថកិច្ច ត្រូវរាយ ការណ៍បន្តមកថ្នាក់ខេត្ត ឬថ្នាក់ជាតិឱ្យបានរហ័ស កុំទុកបញ្ហារបស់ពលរដ្ឋឱ្យនៅកកស្ទះ ព្រោះទំនុកចិត្តរបស់ប្រជាពល រដ្ឋមកលើរាជរដ្ឋាភិបាល គឺអាស្រ័យលើប្រសិទ្ធភាពនៃការបម្រើសេវា និងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅមូល ដ្ឋាននេះឯង។

ឯកឧត្តមបណ្ឌិត ក៏បានដាស់តឿនដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែ រឹងមាំ និងត្រូវប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទទួលព័ត៌មាន និងឆ្លើយតបទៅនឹងតម្រូវការ របស់ពលរដ្ឋឱ្យបានទាន់សភាពការណ៍ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ៕ អត្ថបទ៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm