មេធាវី៖ អាមេរិកនឹងមិនអនុញ្ញាតឲ្យវ៉េណេស៊ុយអេឡាបង់ថ្លៃសេវាផ្នែកច្បាប់របស់លោក Maduro ឡើយ

2026/02/27 12:13:53 am        55

មេធាវីការពារក្តីរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡាដែលត្រូវបានទម្លាក់ពីអំណាច បាននិយាយកាលពីថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិកកំពុងរារាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡាមិនឲ្យបង់ប្រាក់ដល់តំណាងផ្នែកច្បាប់របស់លោក Nicolas Maduro ក្នុងសំណុំរឿងជួញដូរគ្រឿងញៀន ដែលលោកកំពុងប្រឈមជាមួយនៅទីក្រុង New York សហរដ្ឋអាមេរិក។

លោក Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores បានផ្ដល់ចម្លើយពីភាពមិនមានទោសកាលពីថ្ងៃទី៥ ខែមករា ចំពោះការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ជាករណីដែលអាចធ្វើឲ្យអ្នកទាំង២ ជាប់ពន្ធនាគារនៅអាមេរិកអស់ជាច្រើនទសវត្សរ៍។ អ្នកទាំង២ ត្រូវបានឃុំឃាំងនៅពន្ធនាគារក្នុងទីក្រុង New York រង់ចាំការកាត់ក្តី។

នៅក្នុងលិខិតមួយផ្ញើទៅកាន់ចៅក្រមប្រចាំតំបន់របស់អាមេរិក លោក Alvin Hellerstein ដែលកំពុងត្រួតពិនិត្យសំណុំរឿងរបស់លោក Maduro មេធាវីការពារក្តី លោក Barry Pollack បានលើកឡើងថា ក្រសួងរតនាគារកាលពីថ្ងៃទី៩ ខែមករា បានផ្តល់ករណីលើកលែង ចំពោះទណ្ឌកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកលើវ៉េណេស៊ុយអេឡា ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលនៃប្រទេសអាមេរិកខាងត្បូងមួយនេះបង់ថ្លៃសេវានានារបស់លោក Maduro ប៉ុន្តែបានលុបចោលការអនុញ្ញាតនោះវិញ នៅជាច្រើនម៉ោងក្រោយមក ដោយគ្មានការពន្យល់អ្វីឡើយ។

តាមរយៈការរៀបរាប់ដែលបានសរសេរនៅក្នុងលិខិតចុះថ្ងៃទី២០ ខែកុម្ភៈ ប៉ុន្តែបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៥ ខែកុម្ភៈ លោក Pollack បានបញ្ជាក់បន្ថែមថា «ច្បាប់ និងការធ្វើតាមទម្លាប់របស់វ៉េណេស៊ុយអេឡា» កំណត់ថា រដ្ឋាភិបាលត្រូវបង់ថ្លៃចំណាយនានារបស់ប្រធានាធិបតី និងស្ត្រីទី១។

អ្នកនាំពាក្យរបស់ការិយាល័យអគ្គរដ្ឋសហរដ្ឋអាមេរិកតំបន់ Manhattan ដែលបានលើកសំណុំរឿងនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ ហើយក្រសួងរតនាគារក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm