នាយករដ្ឋមន្ត្រីឥណ្ឌា ប្រាប់សភាអ៊ីស្រាអែលថា គ្មានហេតុផលណាត្រឹមត្រូវ ដើម្បីសម្លាប់ជនស៊ីវិលឡើយ

2026/02/27 12:15:56 am        86

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានការពារសង្គ្រាមដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដោយនិយាយថា ខ្លួនគាំទ្រប្រទេសនេះ «ដោយមានការជឿជាក់យ៉ាងពេញទំហឹង» ទោះបីជាមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនក៏ដោយ។

លោក Modi បានថ្លែងសុន្ទរកថាទៅកាន់សភា Knesset របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក ហើយបានទទួលការអបអរសាទរយ៉ាងកក់ក្តៅ ខណៈដែលលោកបានសង្កត់ធ្ងន់លើការគាំទ្រដ៏យូរអង្វែងរបស់ឥណ្ឌា ចំពោះអ៊ីស្រាអែល។ នេះជាលើកដំបូងដែលមេដឹកនាំឥណ្ឌា បានថ្លែងទៅកាន់សភា Knesset។

លោក Modi បានថ្លែងថា «ប្រទេសឥណ្ឌាឈរជាមួយអ៊ីស្រាអែលយ៉ាងរឹងមាំ ដោយមានការជឿជាក់យ៉ាងពេញទំហឹង ទាំងនៅពេលនេះ និងអនាគត» ដោយថ្កោលទោសការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាសថា ជា «ទង្វើព្រៃផ្សៃ» ដោយបន្ថែមថា «គ្មានហេតុផលណាមួយអាចរាប់ជាភាពត្រឹមត្រូវនោះឡើយ ក្នុងការសម្លាប់ជនស៊ីវិល»។

មេដឹកនាំឥណ្ឌាត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅអាកាសយានដ្ឋាន Ben Gurion ជាកន្លែងដែលពិធីស្វាគមន៍មួយត្រូវបានធ្វើឡើង។

ជាមួយគ្នានេះ លោក Modi បានលើកឡើងទៀតថា ទីក្រុងញូវដេលី បានសម្តែង «ការគាំទ្រយ៉ាងខ្លាំង» ចំពោះគំនិតផ្តួចផ្តើមសន្តិភាពហ្កាហ្សា ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកាឆ្នាំមុន។ លោកបានសង្កត់ធ្ងន់ថា វា «ផ្តល់នូវផ្លូវមួយ» ដោយបន្ថែមថា ប្រទេសឥណ្ឌា ជឿជាក់ថា «វាបង្កើតឲ្យមានការសន្យា ដែលនាំមកនូវសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែង សម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់នេះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm