ស៊ីរី៖ ផ្ទះចំនួន ៩៥.០០០ខ្នង ត្រូវបានបំផ្លាញដោយកងកម្លាំងលោក អាសាដ អំឡុងពេលសង្គ្រាមស៊ីវិល នៅខេត្ត Daraa

2026/02/27 12:19:00 am        63

រដ្ឋាភិបាលស៊ីរីបានរាយការណ៍ថា ផ្ទះជាង ៩៥.០០០ ខ្នង នៅក្នុងខេត្ត Daraa ត្រូវបានខូចខាត ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ដែលក្នុងនោះ ៣៣.៤០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ដោយកងកម្លាំងនៃរបបបាសា អាសាដ ដែលលែងមានអំណាចហើយនោះ ។

របាយការណ៍នេះ គឺជាផ្នែកមួយនៃការវាយតម្លៃទូទាំងប្រទេសទៅលើការខូចខាតដោយសង្គ្រាម ចាប់ពីឆ្នាំ ២០១១ ដល់ខែធ្នូ ឆ្នាំ ២០២៤ ដែលធ្វើឡើងដោយក្រសួងរដ្ឋបាលមូលដ្ឋាន និងបរិស្ថានស៊ីរី សហការជាមួយកម្មវិធី UN-Habitat។

យោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី គំនិតផ្តួចផ្តើមនេះ មានគោលបំណងកត់ត្រាផលប៉ះពាល់នៃសង្គ្រាម ដោយក្រុមបច្ចេកទេសឯកទេសធ្វើការស្ទង់មតិនៅគ្រប់វិស័យ រួមទាំងលំនៅឋាន ការអប់រំ សុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសាធារណៈ និងសាសនា។

នៅក្នុងខេត្ត Daraa ផ្ទះជាង ៦០.០០០ខ្នង បានរងការខូចខាតក្នុងកម្រិតផ្សេងៗគ្នា ហើយផ្ទះដែលនៅសល់ ត្រូវបានបំផ្លាញទាំងស្រុង រួមជាមួយនឹងហាងនំប៉័ងចំនួន ៥៥។ សារព័ត៌មាន SANA បានបន្ថែមថា ការវាយតម្លៃនេះ មានគោលបំណងគាំទ្រផែនការកសាងឡើងវិញរបស់ប្រទេសស៊ីរី និងដើរតួជាឯកសារយោងសម្រាប់អាជ្ញាធរ និងអង្គការដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងអភិវឌ្ឍន៍។  

យោងតាមក្រសួង បានឲ្យដឹងថា ប្រតិបត្តិការស្ទង់មតិដំបូង បានចាប់ផ្តើម នៅក្នុងខែមករា ឆ្នាំ ២០២៥ នៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញច្រើនបំផុត ទាំងនៅក្នុងទីក្រុង និងជនបទ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm