មហាសេដ្ឋីហុងកុង លោក Jimmy Lai ឈ្នះបណ្តឹងឧទ្ធរណ៍ ក្នុងសំណុំរឿងក្លែងបន្លំ

2026/02/27 12:44:00 am        55

លោក Jimmy Lai ដែលជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង បានឈ្នះបណ្តឹងឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ជុំវិញការកាត់ទោសពីបទក្លែងបន្លំ ក្នុងឆ្នាំ២០២២ ដោយសេចក្ដីសម្រេចនេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការ បានកាត់ទោសឲ្យរូបលោកជាប់ពន្ធនាគារ ជុំវិញបទចោទប្រកាន់សន្តិសុខជាតិដាច់ដោយដោយឡែក។

សេចក្តីសម្រេចនេះ គឺជាជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់លោក Lai វ័យ ៧៨ឆ្នាំ ជាស្ថាបនិកសារព័ត៌មានលែងដំណើរការហើយ គឺ Apple Daily ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ នៅខែកុម្ភៈនេះ ពីបទឃុបឃិត ក្រោមច្បាប់សន្តិសុខជាតិដែលដាក់ដោយទីក្រុងប៉េកាំង។

សំណុំរឿងក្លែងបន្លំនេះបានកើតចេញពីជម្លោះកិច្ចសន្យា ហើយមិនទាក់ទងនឹងការចោទប្រកាន់ដែលលោកបានប្រឈមជាមួយ ក្រោមច្បាប់សន្តិសុខនោះទេ។ លោក Lai មិនបានបង្ហាញខ្លួននៅតុលាការឡើយ ហើយនៅតែជាប់ពន្ធនាគារដដែល។

ប្រធានចៅក្រមតុលាការជាន់ខ្ពស់ លោក Jeremy Poon បាននិយាយថា៖ «(យើង) អនុញ្ញាតឲ្យមានការប្តឹងឧទ្ធរណ៍ លុបចោលការផ្ដន្ទាទោស និងលុបចោលការកាត់ទោស»។ លោក Poon បានបន្ថែមថា លោកបានយល់ព្រមលើពាក្យស្នើរបស់លោក Lai ដែលសុំមិនបង្ហាញខ្លួននៅតុលាការ។

រដ្ឋអាជ្ញាមិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ជុំវិញថា តើអាជ្ញាធរនឹងប្តឹងឧទ្ធរណ៍ដែ ឬអត់។ កាលពីឆ្នាំ២០២២ លោក Lai ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និង ៩ខែ ពីបទចោទដែលចៅក្រមជំនុំជម្រះ ចាត់ទុកថា ជាគម្រោង «ដែលបានគ្រោងទុក រៀបចំ និងមានរយៈពេលច្រើនឆ្នាំ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm