ពលរដ្ឋអាហ្វ្រិកខាងត្បូងដែលត្រូវល្បួងឲ្យចូលរួមប្រយុទ្ធជាមួយរុស្ស៊ី វិលត្រឡប់មកកាន់ស្រុកកំណើតវិញ

2026/02/27 01:48:19 am        52

ក្រុមមនុស្សប្រុសអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេល្បួងឲ្យចូលរួមប្រយុទ្ធជាមួយរុស្ស៊ីនៅអ៊ុយក្រែន បានធ្វើដំណើរមកដល់ប្រទេសកំណើតរបស់ពួកគេវិញហើយកាលពីថ្ងៃពុធ ធ្វើឲ្យវាក្លាយជាការវិលត្រឡប់មកកាន់មាតុភូមិចុងក្រោយគេរបស់ជនជាតិដែលបានទូរស័ព្ទហៅសុំការសង្រ្គោះ ក្រោយពេលជាប់ខ្លួននៅតំបន់ Donbas ។

នៅអាកាសយានដ្ឋានអន្តរជាតិ King Shaka មនុស្សប្រុសទាំងនេះ ត្រូវបានអមដំណើរដោយនគរបាល ពេលពួកគេធ្វើដំណើរមកដល់ ។

នៅក្រៅការិយាល័យនគរបាលអាកាសយានដ្ឋាន ស្ថាបនិកបង្កើតគណបក្ស Mkhonto Wesizwe (MKP)លោក Jabulani Khumalo និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានជួយសម្របសម្រួលការវិលត្រឡប់មកវិញរបស់ពួកគេ ។ លោកថា គណបក្ស MKP ពុំបានជាប់ពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកណាមួយដែលរងការចោទប្រកាន់នោះទេ ។

ខណៈពេលនោះដែរ អ៊ុយក្រែន បានចោទរុស្ស៊ីពីការប្រើប្រាស់ល្បិច ដើម្បីជ្រើសរើសពលរដ្ឋអាហ្វ្រិកជាង ១.៧០០នាក់ឲ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ខ្លួន ខណៈជម្លោះបានអូសបន្លាយពេលដល់ឆ្នាំទី ៥ ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានធ្វើការចោទប្រកាន់បែបនេះកាលពីថ្ងៃពុធ អំឡុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងគីវជាមួយសមភាគីហ្គាណា លោក Samuel Okudzeto Ablakwa ។ លោកបានចោទទីក្រុងមូស្គូថា បានប្រើប្រាស់ គម្រោងក្លែងបន្លំ ដើម្បីទាក់ទាញអ្នកប្រយុទ្ធបរទេស ។ 

លោក Sybiha និយាយថា ពួកយើងបានឃើញយ៉ាងច្បាស់ថា រុស្ស៊ីកំពុងព្យាយាមអូសទាញពលរដ្ឋអាហ្វ្រិកចូលទៅក្នុងសង្គ្រាមដ៏បង្ហូរឈាម ។ យោងតាមទិន្នន័យរបស់ពួកយើង បច្ចុប្បន្នមានពលរដ្ឋជាង ១.៧៨០នាក់មកពីទ្វីបអាហ្វ្រិកកំពុងប្រយុទ្ធក្នុងជួរកងទ័ពរុស្ស៊ី ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm