EU ចង់សម្របសម្រួលជាមួយ G7 ស្ដីពីបម្រាមលើសេវាកម្មសមុទ្រ ជុំវិញការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី

2026/02/27 01:56:29 am        66

បេសកជនទទួលបន្ទុកទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) លោក David O’Sullivan បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា EU ត្រូវការសម្របសម្រួលផែនការរបស់ខ្លួន ក្នុងការដាក់ចេញនូវការហាមឃាត់សេវាកម្មសមុទ្រទាំងស្រុង លើការនាំចេញប្រេងឆៅតាមសមុទ្ររបស់រុស្ស៊ី ជាមួយបណ្ដាប្រទេសផ្សេងទៀតនៃក្រុមមានឧស្សាហកម្មលូតលាស់ឈានមុខគេទាំង៧ (G7) មុនពេលឆ្ពោះទៅមុខ សម្រាប់វិធានការនេះ។

គណៈកម្មការអឺរ៉ុបបានស្នើឲ្យមានការហាមឃាត់យ៉ាងទូលំទូលាយ លើសេវាកម្មណាមួយ ដែលគាំទ្រដល់ការនាំចេញប្រេងឆៅតាមសមុទ្ររបស់រុស្ស៊ី កាលបីថ្ងៃទី៦ ខែកុម្ភៈ ដែលហួសពីការដាក់ទណ្ឌកម្មរបស់ EU ពីមុនៗ នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ស្កាត់ប្រភពចំណូលដ៏សំខាន់របស់ទីក្រុងមូស្គូ ដោយសារសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន។

លោក O’Sullivan បាននិយាយថា៖ «ខ្ញុំគិតថា EU បានបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា សម្រាប់ពេលនេះ យើងកំពុងអនុវត្តការកំណត់តម្លៃប្រេង ដែលទើបតែត្រូវបានកាត់បន្ថយថ្មីៗនេះ មកត្រឹម ៤៤ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។

នៅទីក្រុង Bishkek របស់កៀហ្ស៊ីស៊ីស្ថានដែលជាប្រទេសនៅតំបន់អាស៊ីកណ្តាល លោក O’Sullivan បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រាក់ចំណូលរបស់រុស្ស៊ីពីប្រេង និងឧស្ម័ន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយយើងនឹងបន្តគោលនយោបាយនោះ។

លោកបានឲ្យដឹងទៀតថា EU គាំទ្រការហាមឃាត់សេវាកម្មផ្លូវសមុទ្រ ប៉ុន្តែត្រូវសម្របសម្រួលជាមួយ G7 មុនពេលធ្វើការសម្រេចចិត្ត ហើយការចរចានឹងត្រូវធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ អ្នកការទូតរូបនេះបានបន្ថែមថា ក្នុងចំណោមប្រទេស G7 EU មានក្ដីបារម្ភបំផុត ពាក់ព័ន្ធនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះវិធានការនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm