គ.ជ.ប លុបបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ពាក់ព័ន្ធករណីក្លែងឯកសារ

2022/03/23 05:02:04 pm        449

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីក្លែងឯកសារ ដែលឲ្យអ្នកផ្សេងបំពេញ និងចុះហត្ថលេខាជំនួស ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពី​លទ្ធផល​សវនាការជាសាធារណៈ ដោះស្រាយពាក្យបណ្ដឹងបដិសេធបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងរបស់ពលរដ្ឋឈ្មោះ ម៉ៅ មុន្នី បានឆ្លើយនៅក្នុងសវនាការ គឺឈ្មោះបេក្ខជន ៤រូប ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅ​សង្កាត់ទួលស្វាយព្រៃ១ ពួកគេមិនបានសរសេរ និងផ្ដិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន នៃគណបក្សមួយនេះ ។

សេចក្តីប្រកាសព័ត៌មាន បានបន្តថា តាមការឆ្លើយរបស់លោក យ៉ែម សារ៉ាក់ តំណាង​គណបក្ស​ភ្លើងទៀន​ ក្នុងសវនាការបានទទួលស្គាល់ថា ​បេក្ខជនទាំង៤រូបខាងលើ ពិតជាមិនបាន​បំពេញ​ឯកសារ​ដូចការ​លើកឡើងរបស់ដើមបណ្ដឹងចោទប្រាកដមែន ។

លោកក៏ទទួលស្គាល់របាយការណ៍ ​ស្តីពីការចុះស៊ើបអង្កេត និងស្រាវជ្រាវ​របស់មន្ត្រី​អគ្គ​លេខា​ធិការដ្ឋាន គ.ជ.ប ដែលបានបញ្ជាក់​ចម្លើយ​របស់លោក សួន វណ្ណី អនុប្រធានទី២ ក្រុមការងារ​គណបក្ស​ភ្លើងទៀន ​នៅខណ្ឌបឹងកេងកង ​ជា​បេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន មួយ​ចំនួន​មិនបានបំពេញ ​និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រម​ឈរឈ្មោះ​ជាបេក្ខជនដោយផ្ទាល់នោះទេ​ គឺក្រុមការងារគណបក្សជាអ្នកបំពេញ ​និងចុះហត្ថលេខាជំនួស ។

សេចក្តីប្រកាសព័ត៌មានដដែល ​បានបន្ថែមថា ​បន្ទាប់ពីពិនិត្យ ​និងពិចារណារគ្រប់អង្គហេតុ និង​អង្គច្បាប់រួចមក​ ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប យល់ឃើញថា ​ផ្អែកតាមមាត្រា ​៤២ នៃច្បាប់ស្តីពី ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធី​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ​សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន​ ត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ។

ប្រភព បានបញ្ជាក់ថា​ ដោយយល់ឃើញថា គ​ណបក្សភ្លើងទៀន ​បានអនុវត្តខុសពីបទប្បញ្ញត្តិ ដូចមាន​ចែងក្នុងច្បាប់ស្តីពី​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា ក្រុម​ប្រឹក្សាជំនុំជម្រះ គ.ជ.ប បាន​សម្រេចយល់ព្រមតាមពាក្យបណ្ដឹង ដោយលុបបញ្ជីបេក្ខជន​ឈរ​ឈ្មោះនៃគណបក្សភ្លើងទៀន ​នៅសង្កាត់ទួលស្វាយព្រៃ១ និងឲ្យ​គណៈកម្មការរៀបចំការ​បោះឆ្នោត​សង្កាត់នេះ បដិសេធ ​និងលុបបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន​ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ព្រមទាំង​ដកហូត​ និងបដិសេធពាក្យសុំចុះបញ្ជីបេក្ខជន ​នៃគណបក្សនយោបាយ និងសេចក្តី​សម្រេចរបស់ គឃ.សប (ទម្រង់បែបបទ ១០០៨) ​នៃគណបក្សភ្លើងទៀន នៅសង្កាត់មួយនេះ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        95
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm