នៅថ្ងៃព្រសហ្បតិ៍នេះ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានបញ្ជាក់ឡើងវិញពីការប្រឆំាងរបស់ទីក្រុងតេអេរ៉ង់ចំពោះការការផលិតអាវុធនុយក្លេអ៊ែរ ស្របពេលកិច្ចប្រជុំដោយប្រយោលជាមួយសហរដ្ឋអាមេរិកបានចាប់ផ្តើមឡើងវិញនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ដោយ
សំដៅលើក្រឹត្យសាសនាកាលពីដើមទសវត្សរ៍ឆ្នាំ ២០០០របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោកAyatollah Ali Khamenei ដែលហាមប្រាមការផលិតអាវុធនុយក្លេអ៊ែរនោះ លោក Pezeshkian និយាយថា មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយរួចទៅហើយថា ពួកយើងនឹងមានអាវុធនុយក្លេអ៊ែរនោះទេ។
លោក Pezeshkian បានថ្លែងបែបនេះ មុនជុំទី៣នៃកិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដែលបន្តចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាព្យាយាមស្វែងរកអាវុធនុយក្លេអ៊ែរ
។ នៅក្នុងហ្សឺណែវ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកEsmaeil Baghaei និយាយថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិក នឹងផ្តោតសំខាន់មួយគត់លើប្រធានបទនុយក្លេអ៊ែរនិងការដកទណ្ឌកម្មចេញ ហើយគោលជំហររបស់ទីក្រុងតេអេរ៉ង់ គឺច្ប
ាស់លាស់ ។ ខណៈពេលនោះដែរ នៅក្នុងទីក្រុងតេអេរ៉ង់ពលរដ្ឋមួយចំនួន បានបង្ហាញមន្ទិលសង្ស័យថា កិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោននឹងមិនផ្តល់លទ្ធផល
យូរអង្វែងនោះទេ ។ លោក Nikooparast គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់និយាយថា ពួកយើងប្រហែលជាពុំទទួលបានលទ្ធផលជាមួយសហរដ្ឋអាមេរិកនោះទេ ពីព្រោះថា ពួកគេនឹងមិនបញ្ឈប់អរិភាពរបស់ពួកគេហើយពួកយើងក៏មិនព្រមបោះបង់ចោល
ឧត្តមគតិរបស់ពួកយើងដែរ ៕