បារាំងចាត់ទុកថា អះអាងរបស់រុស្ស៊ី ពាក់ព័ន្ធនឹងការផ្ទេរអាវុធនុយក្លេអ៊ែរទៅអ៊ុយក្រែន គឹគ្មានមូលដ្ឋាន

2026/02/27 03:11:47 am        66


ប្រទេសបារាំងបានប្រតិកម្មតបវិញ នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ជុំវិញអ្វីដែលខ្លួនចាត់ទុកថា ជាការចោទប្រកាន់គ្មានមូលដ្ឋានរបស់រុស្ស៊ី ដែលថា អ៊ុយក្រែនកំពុងស្វែងរកអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកនុយក្លេអ៊ែរកម្រិតស្រាល ដោយមានជំនួយពីទីក្រុងឡុងដ្រ៍ ឬទីក្រុងប៉ារីស ដោយហៅការលើកឡើងនេះថា ជាឧទាហរណ៍ចុងក្រោយបំផុតនៃការបំភ្លៃព័ត៌មានរបស់រុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃខួប ៤ឆ្នាំនៃសង្គ្រាម នៅង៊ុយក្រែន សេវាស៊ើបការណ៍សម្ងាត់បរទេស SVR របស់រុស្ស៊ី បានលើកឡើងថា ចក្រភពអង់គ្លេស និងបារាំង ជឿថា អ៊ុយក្រែននឹងអាចទទួលបានលក្ខខណ្ឌអំណោយផលជាងនេះ ប្រសិនបើទីក្រុងគីវមាន «គ្រាប់បែកនុយក្លេអ៊ែរ ឬយ៉ាងហោចណាស់អ្វីដែលហៅថា «គ្រាប់បែកនុយក្លេអ៊ែរកម្រិតស្រាល»»។ ស្ថាប័ននេះមិនរួមបញ្ចូលភស្តុតាងជាឯកសារ ដើម្បីគាំទ្រដល់ការអះអាងរបស់ខ្លួនឡើយ។

នាយកទំនាក់ទំនងនៅក្រសួងការពារជាតិបារាំង លោកស្រី Olivia Penichou បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា៖ «សេចក្តីថ្លែងការណ៍គ្មានមូលដ្ឋាននេះពី SVR ត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយឃោសនារបស់រុស្ស៊ីជាច្រើន នៅលើបណ្ដាញសង្គម X និងដោយទីភ្នាក់ងារសារព័ត៌មានបរទេសមួយចំនួន»។

លោកស្រីបានបន្ថែមថា៖ «សហព័ន្ធរុស្ស៊ីតែងតែងាកទៅរកការបំភ្លៃព័ត៌មាន ដើម្បីជំរុញបរិយាកាសនៃការមិនទុកចិត្ត ចំពោះសកម្មភាពដែលធ្វើឡើងដោយបារាំង និងដៃគូរបស់ខ្លួន ក្នុងការគាំទ្រអ៊ុយក្រែន។ ការប៉ុនប៉ងចុងក្រោយនេះ គឺជាឧទាហរណ៍មិនមានអ្វីត្រូវសង្ស័យឡើយ ចំពោះរឿងនោះ»។

លោកស្រី Penichou បានសង្កត់ធ្ងន់ថា ទីក្រុងប៉ារីសតែងតែគោរពការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួន ជាពិសេសការប្តេជ្ញាចិត្តទាក់ទងនឹងសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm