ពលរដ្ឋលីបង់កសាងជីវិតឡើងវិញនៅទីក្រុងភាគខាងត្បូង បើទោះបីជាព្រួយបារម្ភពីសង្រ្គាមថ្មីក៏ដោយ

2026/02/27 03:27:46 am        41

លោក Hussain Khrais ចងចាំបានយ៉ាងច្បាស់ពីពេលដែលទីក្រុង Khiam របស់លោកស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ មាននូវជីវិតដ៏រស់រវើក ជាពិសេសអំឡុងខែតមអាហាររ៉ាម៉ាដន ។

ទោះបីជាយ៉ាងណាក៏ដោយ ជីវិតរស់នៅក្នុងទីក្រុងមួយនេះ ផ្ទុយគ្នាស្រឡះ ខុសពីមុន បន្ទាប់ពីសង្រ្គាមខ្ទេចខ្ទាំរបស់ក្រុមហេសបូឡាជាមួយអ៊ីស្រាអែលកាលពីឆ្នាំ ២០២៤ ។

លោក Hussainវ័យ ៦៦ឆ្នាំ និយាយថា បច្ចុប្បន្នអ្នកឃើញហើយថា អ្វីៗទាំងអស់ខ្ទេចខ្ទីគ្មានសល់នៅទីនេះ តំបន់ទាំងមូលត្រូវបានបំផ្លាញ ។

លោក Khrais ពន្យល់ថា ផ្សារទើបឃើញមានមនុស្សមកវិញបន្តិចម្តងៗ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយទីតាំងផ្សារបានផ្លាស់ប្តូរ ដោយសារក្តីបារម្ភសុវត្ថិភាព គឺជាការសម្រេចចិត្តធ្វើឡើងដោយសហគមន៍ទីក្រុង Khiam ។

អ៊ីស្រាអែល និងក្រុមហេសបូឡា បានយល់ព្រមបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២៤ ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង ១ឆ្នាំ ។ ចាប់តាំងពីពេលនោះមក ភាគីទាំង ២ បានដាក់ការស្តីបន្ទោសលើគ្នាទៅវិញទៅមក សម្រាប់ការបំពានបទឈប់បាញ់ ។

បទឈប់បាញ់នេះដែរ បានបញ្ចប់អរិភាពរយៈពេលជាង ១ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលចាប់ផ្តើមជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតលើគោលដៅយោធាអ៊ីស្រាអែលកាលពីឆ្នាំ ២០២៣ ជាការគាំទ្រសម្ព័ន្ធមិត្តហាម៉ាសនៅតំបន់ហ្កាហ្សា ។

អ៊ីស្រាអែលនៅតែបន្តឈានពានកាលពីខែកញ្ញា ឆ្នាំ ២០២៤ ជាមួយនឹងការទម្លាក់គ្រាប់បែកលើតំបន់ភាគខាងត្បូង ភាគខាងកើតប្រទេសលីបង់ និងតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ។

ទីក្រុង Khiam ដែលមានចម្ងាយ ៦គ.មប៉ុណ្ណោះពីព្រំដែនជាមួយអ៊ីស្រាអែល បានរងការខ្ទេចខ្ទាំ យ៉ាងធ្ងន់ធ្ងរ ដោយសារការប៉ះទង្គិចគ្នាដ៏តានតឹងរយៈពេលច្រើនសប្តាហ៍ រវាងក្រុមហេសបូឡា និងងកម្លាំងអ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm