UN៖ មនុស្សជិត ៨ពាន់នាក់ បានស្លាប់នៅតាមផ្លូវធ្វើអន្តោប្រវេសន៍ក្នុងឆ្នាំ២០២៥ ខណៈតួលេខពិតអាចខ្ពស់ជាងនេះ

2026/02/27 04:19:34 pm        99

ទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជិត ៨.០០០នាក់ បានស្លាប់ឬបាត់ខ្លួន កាលពីឆ្នាំមុន នៅលើផ្លូវធ្វើអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់ដូចជា ការឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ និងតំបន់ញកអាហ្រ្វិក ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះទៅទៀត ដោយសារតែការកាត់បន្ថយថវិកាជំនួយ បានប៉ះពាល់ដល់ដំណើរការមនុស្សធម៌ និងការតាមដានតួលេខអ្នកស្លាប់។

អង្គកាទេសន្តរប្រវេសន៍អន្តរជាតិ IOM បាននិយាយថា ផ្លូវស្របច្បាប់សម្រាប់ការធ្វើអន្តោប្រវេសន៍ កំពុងតែរួមតូច ដែលបានរុញច្រានមនុស្សកាន់តែច្រើនឱ្យធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់អ្នករត់ពន្ធមនុស្ស ខណៈទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀតបង្កើនការអនុវត្តច្បាប់ និងវិនិយោគយ៉ាងច្រើនលើការទប់ស្កាត់លំហូរអន្តោប្រវេសន៍។

លោកស្រី Amy Pope ប្រធានអង្គការ IOM បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ) ថា៖ «ការបាត់បង់ជីវិតជាបន្តបន្ទាប់នៅលើផ្លូវធ្វើអន្តោប្រវេសន៍ គឺជាបរាជ័យជាសកលដែលមិនអាចទទួលយកបានឡើយ។ ការស្លាប់ទាំងនេះមិនមែនជារឿងដែលបញ្ចៀសមិនរួចនោះទេ។ នៅពេលដែលផ្លូវសុវត្ថិភាពមិនអាចឆ្លងកាត់បាន មនុស្សក៏ត្រូវបង្ខំចិត្តធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់»។

អង្គការ IOM បានឱ្យដឹងថា ការស្លាប់តាមបណ្តោយផ្លូវធ្វើអន្តោប្រវេសន៍មានចំនួន ៧.៦៦៧នាក់ នៅឆ្នាំ២០២៥ ពោលគឺធ្លាក់ចុះពីចំនួនជិត ៩.២០០នាក់ នៅឆ្នាំ២០២៤ ដោយសារតែមនុស្សតិចជាងមុនបានព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់បែបនេះ ជាពិសេសនៅទូទាំងទ្វីបអាមេរិក ប៉ុន្តែ IOM ព្រមានថា ចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះទៅទៀត ហើយការធ្លាក់ចុះនេះគ្រាន់តែឆ្លុះបញ្ចាំងពីការថមថយនៃការទទួលបានព័ត៌មាននិងកង្វះថវិកា ដែលរារាំងដល់កិច្ចការតាមដានការស្លាប់ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm