ហ្វីលីពីន ជប៉ុន និងអាមេរិក ធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូង ជិតដែនទឹកកោះតៃវ៉ាន់

2026/02/27 06:12:54 pm        96

នៅថ្ងៃសុក្រ (២៧ កុម្ភៈ) នេះ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បាននិយាយថា កងទ័ពជើងទឹកហ្វីលីពីន អាមេរិក និងជប៉ុន បានហ្វឹកហាត់រួមគ្នានៅសមុទ្រចិនខាងត្បូង ក្នុងសប្តាហ៍នេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមសម្ព័ន្ធមិត្តយោធា។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា ប្រទេសទាំងបីបានបិទបញ្ចប់សមយុទ្ធកងទ័ពជើងទឹករយៈពេលជាច្រើនថ្ងៃរបស់ពួកគេ នៅជិតច្រកសមុទ្របាស៊ី រវាងហ្វីលីពីន និងកោះតៃវ៉ាន់ ដោយពង្រីកសមយុទ្ធនេះហួសពីសមុទ្រចិនខាងត្បូងជាលើកដំបូង។

គេហទំព័រផ្លូវការរបស់បញ្ជាការអាមេរិកនៅប៉ាស៊ីហ្វិក (USPACOM) និយាយថា កងកម្លាំងប្រដាប់អាវុធចម្រុះរបស់ជប៉ុន ហ្វីលីពីន និងអាមេរិក បានធ្វើសមយុទ្ធសហប្រតិបត្តិការផ្លូវសមុទ្រពហុភាគី (MMCA) ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ចាប់ពីថ្ងៃទី២០ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។

មន្រ្តីជាន់ខ្ពស់ហ្វីលីពីន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សមយុទ្ធនេះមានគោលបំណងបង្កើន «សមត្ថភាពអន្តរប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ដើម្បីធានាបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដ៏សេរី និងបើកចំហ»។

នៅថ្ងៃដដែលនោះ នាវាចម្បាំងកងទ័ពជើងទឹកហ្វីលីពីន Antonio Luna និងនាវាពិឃាត Dewey របស់កងទ័ពជើងទឹកអាមេរិក បានធ្វើសមយុទ្ធ រួមទាំងប្រតិបត្តិការប្រឆាំងនាវាមុជទឹក នៅភាគខាងត្បូងនៃព្រំដែនហ្វីលីពីន ជាមួយច្រកសមុទ្របាស៊ី ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិ ក្នុងករណីមានជម្លោះណាមួយកើតឡើងរវាងតំបន់តៃវ៉ាន់ និងប្រទេសចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm